Hello VOA អភិបាលកិច្ចល្អ៖ ចលនាមនសិការសង្គមកំពុងជំរុញឱ្យសមត្ថកិច្ចអនុវត្តគោលការណ៍អភិបាលកិច្ចល្អ
Your browser doesn’t support HTML5
ខណៈភាពមិនប្រក្រតីជាច្រើននៅតែបន្តកើតមានឡើងក្នុងសង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងពីចន្លោះប្រហោងក្នុងការអនុវត្តច្បាប់និងគោលការណ៍អភិបាលកិច្ចរបស់មន្ត្រីរដ្ឋាភិបាល អ្នកជំនាញបានកត់សម្គាល់ថា ចលនាដែលកើតចេញពីមនសិការរបស់ប្រជាពលរដ្ឋដោយប្រើបណ្តាញសង្គម កំពុងជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន ក្នុងការប្រើប្រាស់គ្រឿងស្រវឹង និងការទាមទារយុត្តិធម៌ក្នុងសង្គមជាដើម។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច នៅក្នុងកម្មវិធី Hello VOA ស្តីពីអភិបាលកិច្ចល្អ នាខែកុម្ភៈនេះ។ លោក សេរីសោភក្តិ៍ បានសង្កត់ធ្ងន់ថា រួមជាមួយនឹងឆន្ទៈនយោបាយដ៏មុតមាំរបស់រដ្ឋាភិបាលអាណត្តិថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចលនាមនសិការសង្គមនេះនឹងបង្កើតជាសកត្តានុពលក្នុងការផ្លាស់ប្តូរជាលក្ខណៈវិជ្ជមានដល់ដំណើរការកែទម្រង់គុណភាពស្ថាប័ននិងពង្រឹងកិច្ចការអភិបាលកិច្ចនៅកម្ពុជា៕ (ទែន សុខស្រីនិត, Hello VOA, រដ្ឋអ៊ីល្លីណយ, ២៦ កុម្ភៈ ២០២៤)