Hello VOA៖ របៀប​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដូច​នៅ​កម្ពុជា​មិនធ្លាប់​មាន​ទាំង​នៅ​តំបន់​និង​សកលលោក

Your browser doesn’t support HTML5

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរមេ​ដឹកនាំ សម្រាប់​អាណត្តិទី ៧ នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​កម្ពុជា និង​ប្រជា​ពលរដ្ឋ។ លោក​បាន​បន្ថែម​ថា ការផ្លាស់ប្តូរ​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​តាម​លក្ខណៈ​ខ្សែ​ស្រឡាយ និង​គ្រួសារ​និយម​បែប​នេះ​មិនធ្លាប់​មាន​ទេ ទាំង​នៅ​ក្នុង​តំបន់ និង​សកល​លោក។ លោក​ក៏បាន​លើក​ឡើងទៀត​ថា ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ថ្មីនេះ​គួរ​ផ្តោត​លើ​អាទិភាព​ពីរ​គឺ៖ ការ​កសាង​ទំនុក​ចិត្ត​ពី​សាធារណជន​ឡើងវិញ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២១ សីហា ២០២៣)