Hello VOA៖ បញ្ជ្រាបធនធានមនុស្សវ័យក្មេងនិងភាពស្មោះត្រង់នឹងពលរដ្ឋអាចនឹងជួយពង្រឹង​ប្រសិទ្ធភាពរបស់ឃុំសង្កាត់

Your browser doesn’t support HTML5

ចាប់តាំងពីឆ្នាំ ២០០២មក ក្រុមប្រឹក្សាឃុំសង្កាត់កំពុងបន្តអនុវត្តកិច្ចការរដ្ឋបាលដ៏សំខាន់និងចាំបាច់ជូនដល់ប្រជាពលរដ្ឋកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដើម្បីផ្តល់សេវាសាធារណៈនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន។ ក៏ប៉ុន្តែ ទោះបីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋពេញចិត្តកាន់តែខ្លាំងលើកិច្ចការរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសកិច្ចការធ្វើលិខិតស្នាម ភាពរហ័សនៃការទទួលយកសំណើរបស់ប្រជាពលរដ្ឋក្តី ក៏ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសម្រាប់ការអភិវឌ្ឍភូមិឃុំសង្កាត់នៅតែមានកម្រិត និងប្រឈមបញ្ហាស្មុគស្មាញពីសកម្មភាពនៃអំពើពុករលួយនិងបក្ខពួកនិយមនៅឡើយ។ ដើម្បីពង្រឹងប្រសិទ្ធភាពរបស់ខ្លួន អ្នកឯកទេសអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បានលើកឡើងថា វាចាំបាច់ត្រូវមានការពង្រឹងជំនាញរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតឃុំសង្កាត់ទៅជាប្រព័ន្ធឯកត្តនាម ពន្លឿនដំណើរការដាក់ធនធានមនុស្សវ័យក្មេងតាមមូលដ្ឋាន និងពង្រីកសេវាច្រកចេញចូលតែមួយនៅទូទាំងប្រទេស៕