Hello VOA៖ តើ​កម្ពុជា​អាច​ចាក​ផុត​ភាព​ច្រំ​ដែល​នៃ​វិវាទ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​បាន​ដោយ​របៀប​ណា?

Your browser doesn’t support HTML5

នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ភាព​តាន​តឹង​នយោបាយ​ និង​ព្រឹត្តិការណ៍​ក្ដី​ក្ដាំ​លើ​បក្ស​ជំទាស់​ក៏​បាន​កើត​មាន​ផ្ទួនៗ​សា​ជា​ថ្មី។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អភិបាលកិច្ចល្អ» ដែល​ចាក់ផ្សាយ​កាល​ពីរាត្រី​ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ លោក ឱក សេរីសោភក្ដិ៍ អ្នក​ឯកទេស​អភិបាលកិច្ច បាន​ចូល​មក​អន្តរាគមន៍ បកស្រាយ​អំពី​ភាព​ច្រំ​ដែល​នៃ​វិវាទ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ និង​មាគ៌ា​អនាគត​ដែល​កម្ពុជា​អាច​ចាក​ផុត​ពី​វដ្ដ​ច្រំដែល​នេះ៕