Hello VOA សុខភាព៖ ជំងឺប្រគ្រីវធ្ងន់ធ្ងរអាចធ្វើឱ្យពិការមួយជីវិតបាន បើមិនទទួលការព្យាបាលត្រឹមត្រូវ
Your browser doesn’t support HTML5
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា ជំងឺប្រគ្រីវគឺជាជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ ដែលច្រើនកើតឡើងនៅលើកដៃ កជើង កែងដៃ និងម្រាមដៃ ជាពិសេសនៅលើមេជើង។ លោកបានមានប្រសាសន៍ថា មូលហេតុមួយដែលបង្កឱ្យមានជំងឺនេះគឺជាការបរិភោគអាហារដែលសម្បូរទៅដោយសារធាតុ Purine រួមមានអាហារផ្អាប់ដូចជាប្រហុកនិងផ្អក សាច់ក្រហមដូចជាសាច់ជ្រូកនិងសាច់គោ គ្រឿងសមុទ្រដូចជាគ្រំ ងាវ ត្រីធូណា ត្រីសាល់ម៉ុននិងត្រីសាឌីន ស្រាបៀនិងភេសជ្ជៈផ្អែមជាដើម៕
(អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣)