Hello VOA ពិសេស៖ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានថា «ការកសាងសង្គមប្រជាធិបតេយ្យមិនងាយស្រួលទេ»
Your browser doesn’t support HTML5
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ គឺនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ នេះជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាសរុបជាង១ម៉ឺននាក់ ដែលក្នុងនោះមានមេឃុំចៅសង្កាត់ប្រមាណ១៦៥០នាក់។ នៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី Hello VOA លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា៖ «ការកសាងសង្គមប្រជាធិបតេយ្យ វាមិនងាយស្រួលទេ។ វាតែងជួបប្រទះនូវការលំបាក ហើយវាទាមទារឲ្យយើងប្រឹងប្រែងតស៊ូអត់ធ្មត់ ហើយកុំបោះបង់ក្តីសង្ឃឹម»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២)