Hello VOA៖ អ្នកជំនាញទទូចឲ្យភាគីខ្មែរលើកដម្កើងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Your browser doesn’t support HTML5
លោកឱក សេរីសោភក្តិ៍ អ្នកជំនាញអភិបាលកិច្ចល្អលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាច្បាប់អន្តរជាតិមួយដែលជួយការពារប្រទេសកម្ពុជាដោយគ្មានពេលកំណត់ដូច្នេះគ្រប់ភាគីទាំងអស់ត្រូវតែរក្សានិងលើកដម្កើង។
នៅក្នុងខួបទី២៩នៃការចុះហត្ថលេខានេះលោកស្នើឲ្យអ្នកនយោបាយខ្មែរផ្សះផ្សានិងបង្រួបបង្រួមគ្នាដើម្បីស្វែងរកឯកភាពជាតិដោយកុំទុកឲ្យមានការតវ៉ានៅក្រៅប្រទេសដោយអ្នកនយោបាយបក្សប្រឆាំង ព្រោះវាបង្ហាញថាស្មារតីនៃកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចបាននៅឡើយទេ៕