Hello VOA៖ អ្នកជំនាញសរសើរគម្រោង«កសាងពិភពលោកជាថ្មីឲ្យប្រសើរ»លើផ្នែកអភិបាលកិច្ចនិងចីរភាព
Your browser doesn’t support HTML5
នៅដើមខែមិថុនា លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហាញគម្រោងអភិវឌ្ឍន៍ដ៏ធំមួយឈ្មោះថា«កសាងពិភពលោកជាថ្មីឲ្យប្រសើរ» (Build Back Better World – B3W) ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទេសដែលមានចំណូលទាបនិងមធ្យម។ ក្រុមបណ្តាប្រទេសសមាជិកនៃប្រទេសឧស្សាហកម្មធំៗទាំង៧ (G7) បានគាំទ្រ។
គម្រោង B3W គឺជាការទប់ទល់នឹងឥទ្ធិពលរបស់ចិនដែលប្រើប្រាស់គម្រោងអភិវឌ្ឍន៍«ក្រវាត់ផ្លូវពាណិជ្ជកម្ម» (Belt and Road Initiative – BRI)។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អពិភាក្សាពីផលប្រយោជន៍និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង B3W នេះ៕