Hello VOA៖ អ្នកជំនាញថា វិវាទនៅណាហ្គាវើលដ៍ បង្ហាញពីការដល់ពេលសើរើច្បាប់ការងារ
Your browser doesn’t support HTML5
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំឱ្យមានកូដកម្មអូសបន្លាយជាងមួយខែកន្លងមកហើយ រហូតនាំឱ្យវិវាទនេះ ប្រែក្លាយជាចំណុចរំពុះផ្នែកនយោបាយ ដែលមានការចាប់ចងសមាសភាពសហជីពដឹកនាំការតស៊ូមតិនេះទៀតផង។ ក្នុងកម្មវិធី Hello VOA ប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ»សម្រាប់ខែមករា ឆ្នាំ២០២២ នេះ អ្នកឯកទេសផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បានលើកឡើងថា វិវាទការងារនៅណាហ្គាវើលដ៍ បានគោចរមកដល់ចំណុចជាប់គាំង ហើយវិវាទនេះ បានផ្ដល់មេរៀនទាក់ទងនឹងអន្តរកម្មរវាងនិយោជិក និយោជក និងនិយតករវិស័យការងារទូទាំងប្រទេស។ លោក ឱក សេរីសោភក្តិ៍ ថា បើសិនជាមានអ្វីដែលវិវាទនេះ អាចសបញ្ជាក់បាននោះ គឺវាដល់ពេលក្នុងការសើរើច្បាប់ការងារឡើងវិញហើយ៕ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ទី២៤ ខែមករា ឆ្នាំ២០២២)