Hello VOA៖ បរិយាកាសនយោបាយនៅថ្នាក់មូលដ្ឋានមិនទាន់អំណោយផលដល់ការប្រជែងដោយស្មើភាព
Your browser doesn’t support HTML5
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ លោក ស៊ុន ចន្ធី លើកឡើងថា នៅតាមមូលដ្ឋាន ការយារយី ការទិញទឹកចិត្តសកម្មជន ជាពិសេសការបង្ខំសកម្មជននៅមូលដ្ឋានឱ្យចាកចេញពីគណបក្សខ្លួន និងការដាក់សម្ពាធឱ្យសកម្មជនធ្វើសកម្មភាពផ្សេងៗ ដូចជាទម្លាក់ស្លាកគណបក្សជាដើម នៅតែកើតមានឡើងដដែលនិងជាបន្តបន្ទាប់ មុនថ្ងៃបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ឈានមកដល់។ លោកថ្លែងបន្តថា សមត្ថកិច្ចនគរបាលមូលដ្ឋាន តែងមានវត្តមាន ថតរូប និងបង្កការរំខាននៅទីតាំងសកម្មភាពជួបប្រជុំរបស់គណបក្សភ្លើងទៀន បើទោះបីជាគណបក្សនេះ បានជូនដំណឹងមុនហើយក៏ដោយ។ លោក ស៊ុន ចន្ធី បានសង្កត់ធ្ងន់ថា បរិយាកាសបែបនេះនឹងមិនអាចឱ្យគណបក្សតូចៗដូចជាគណបក្សភ្លើងទៀន ទទួលបានភាពស្មើភាពគ្នានៅក្នុងការប្រកួតប្រជែងបានទេ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣)