Hello VOA អភិបាលកិច្ចល្អ៖ ដកស្រង់មេរៀនពីសោកនាដកម្មកោះចំរើន
Your browser doesn’t support HTML5
ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទ «អភិបាលកិច្ចល្អ» ដែលចាក់ផ្សាយកាលពីរាត្រីថ្ងៃចន្ទ ទី ២៤ ខែតុលា ឆ្នាំ ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសជំនាញអភិបាលកិច្ច បានបកស្រាយអំពីមេរៀនដែលគេអាចដកស្រង់ពីសោកនាដកម្មលិចទូកស្លាប់សិស្សវ័យជំទង់ ១១ នាក់ នៅកោះចំរើន ស្រុកលើកដែក ខេត្តកណ្ដាល។ លោក ឱក សេរីសោភក្ដិ៍ បានលើកឡើងថា គេត្រូវពិនិត្យឡើងវិញគុណភាពបែបបទសុវត្ថិភាពលើចរាចរណ៍ផ្លូវទឹក និងពិចារណាអំពីប្រព័ន្ធទទួលខុសត្រូវរួម ដើម្បីបង្ហាញគុណភាពនៃការប្រតិបត្តិកិច្ចការប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋ និងបន្ថយវប្បធម៌និទណ្ឌភាព៕ (អូន ឆេងប៉រ, Hello VOA អភិបាលកិច្ចល្អ, ប៊ែរឡាំង, ២៤ តុលា ២០២២)