Hello VOA៖ បរិយាកាសនយោបាយបច្ចុប្បន្នមិនប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ
Your browser doesn’t support HTML5
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លី ខាងមុខ។ កញ្ញាបានបញ្ជាក់បន្ថែមថា លំហសេរីភាពរបស់របស់ពលរដ្ឋដែលហ៊ានលើកឡើងនូវចំណុចខ្វះខាតពីការដឹកនាំរបស់រដ្ឋាភិបាល និងសារព័ត៌មានឯករាជ្យ ដែលផ្តល់ព័ត៌មានសំខាន់ដល់ពលរដ្ឋក្នុងការសម្រេចចិត្តថា តើគាត់គួរបោះឆ្នោតឲ្យអ្នកណា កំពុងត្រូវបានបាត់បង់។ កញ្ញាអង្កេតឃើញថា ពលរដ្ឋមានភាពនឿយណាយនៅក្នុងការបោះឆ្នោត តែទោះយ៉ាងណា ពួកគេនៅមានសង្ឃឹម ប្រសិនមានវត្តមានគណបក្សប្រឆាំង ពោលគឺគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ៕ (ខាន់ សុគុំមនោ, Hello VOA, ១៧ មេសា ២០២៣)