Hello VOA៖ ការលំបាកសម្រាប់ពលករកម្ពុជាពេលថៃបើកទទួលវិញប៉ុន្តែត្រូវបង់ថ្លៃសេវាខ្ពស់
Your browser doesn’t support HTML5
កាលពីពាក់កណ្តាលខែកញ្ញា អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យពលករចំណាកស្រុកចូលធ្វើការវិញក្រោយពីបានបិទមួយរយៈដោយសារជំងឺកូវីដ១៩និងមានពលករជាច្រើនបានសម្រុកចាកចេញទៅប្រទេសកំណើតវិញដែលមានកម្ពុជា ឡាវនិងភូមា។ ប៉ុន្តែការអនុញ្ញាតឲ្យចូលវិញនេះគឺពលករត្រូវបង់ថ្លៃសេវាពិនិត្យសុខភាព និងរយៈពេលធ្វើចត្តាឡីស័កដោយចំណាយថវិកាយ៉ាងហោចណាស់១៤០០០បាតដែលស្មើនឹង៤២០ដុល្លារដោយមិនគិតថ្លៃធ្វើដំណើរនិងទិដ្ឋាការ។
លោកស្រីមូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិព្រួយបារម្ភថាការបង់ថ្លៃសេវាដ៏ខ្ពស់នេះនឹងជំរុញឲ្យពលករធ្វើចំណាកស្រុកដោយខុសច្បាប់កាន់តែច្រើន។ លោកស្រីបន្ថែមថាជម្រើសដ៏ល្អសម្រាប់ពលរដ្ឋកម្ពុជាគឺបន្តស្នាក់នៅក្នុងប្រទេសរហូតដល់ស្ថានការណ៍វិបត្តិសុខភាពបានប្រសើរឡើង៕
(លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ កញ្ញា ២០២១)