Hello VOA៖ ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ជាតិ​នឹង​ក្លាយ​ជា​សារ​នយោបាយ​ដ៏​សំខាន់​ដល់​គណបក្ស​កាន់​អំណាច​និង​អ្នក​បន្ត​វេន

Your browser doesn’t support HTML5

សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា​ខាង​មុខ​នេះ ដោយ​គ្មាន​វត្តមាន​គូប្រជែង​ចម្បង​ណា​មួយ​ទៅនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​និង​ដឹកនាំ​រដ្ឋាភិបាល​នោះទេ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​ត្រូវបាន​បដិសេធ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ក៏​ប៉ុន្តែ ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ នឹង​ក្លាយ​ជា​សូចនាករ​ដ៏​សំខាន់​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​បន្តវេន​ដឹកនាំ​ប្រទេស​ គ្រា​ដែល​គ្មាន​វត្តមាន​ដៃគូ​ប្រជែង​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច នៅ​ក្នុង​កម្មវិធី Hello VOA ស្តី​អំពី​អភិបាលកិច្ច​ល្អ។ លោក​ថ្លែង​ថា៖ «ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ គឺអាស្រ័យ​ទៅ​លើ​ពួកគាត់​យល់​ថា តើ​សន្លឹក​ឆ្នោត​នឹង​ផ្តល់​នឹង​អត្ថន័យ​នយោបាយ​យ៉ាងណា។ ប្រជាពលរដ្ឋ​ឱ្យ​សារៈសំខាន់​សម្បើម​ណាស់ នៅ​ពេល​ដែល​មាន​គណបក្ស​មួយ​ដែល​ហ៊ាន​តស៊ូ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច»៕