ភ្នំពេញ —
មន្ត្រីកម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាថា នឹងបង្កើនការត្រួតពិនិត្យ និងការអប់រំអំពីជំងឺផ្តាសាយបក្សី H5N1 ឲ្យបានទូលំទូលាយប្រយោជន៍ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺដ៏គ្រោះថ្នាក់នេះក្នុងប្រទេសទាំងពីរ។
អ្នកជំនាញផ្នែកសុខាភិបាលនិងផ្នែកបសុសត្វមកពីប្រទេសទាំងពីរបានសម្រេចដូច្នេះក្រោយពីបានបើកកិច្ចប្រជុំរួមគ្នារយៈពេលពីរថ្ងៃដែលបញ្ចប់នៅថ្ងៃនេះ។
កិច្ចប្រជុំទ្វេភាគីនេះផ្តល់មូលនិធិដោយទីភ្នាក់ងារស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងសហការរៀបចំដោយអង្គការស្បឿងអាហារនិងកសិកម្មរបស់អ.ស.ប.(FAO)។
លោកបណ្ឌិតឡុតហ៊្វី អាឡាល់ (Lotfi Allal) ប្រធានទីប្រឹក្សាបច្ចេកទេសមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់សម្រាប់ជំងឺសត្វឆ្លងកាត់ព្រំដែននៃអង្គការFAO បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្រោយពីកិច្ចប្រជុំទ្វេភាគីនោះថា ក្រុមអ្នកជំនាញរបស់ប្រទេសវៀតណាមនិងប្រទេសកម្ពុជាបានព្រមព្រៀងគ្នាលើបួនចំណុចសម្រាប់ពង្រឹងកិច្ចសហការគ្នានិងដើម្បីចាត់វិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី។
«ម្សិលមិញយើងបានឯកភាពគ្នា ហើយយើងបន្តពិភាក្សាពិស្តារបន្ថែមទៀតនៅព្រឹកនេះ នោះគឺការត្រួតពិនិត្យសត្វទា អប់រំជនស៊ីវិលអំពីការឆ្លងជំងឺពីសត្វទៅមនុស្ស ការផ្លាស់ប្តូរព័ត៌មាននៅតាមតំបន់ព្រំដែនគឺមានន័យថា ការផ្លាស់ប្តូរព័ត៌មានគ្នា មិនមែនធ្វើតែក្នុងកម្រិតមជ្ឈឹមនោះទេ ប៉ុន្តែត្រូវគឺត្រូវចែករំលែកព័ត៌មានគ្នានៅតាមមូលដ្ឋានកម្រិតខេត្តផងដែរ និងចំណុចទីបីគឺការផ្តល់ព័ត៌មាន ការអប់រំនិងធ្វើទំនាក់ទំនងគ្នានិងការផ្លាស់ប្តូរទម្លាប់និងការប្រាស្រ័យទាក់ទងគ្នា។»
ប្រទេសកម្ពុជានិងវៀតណាមគឺជាប្រទេសដែលមានអ្នកជំងឺគ្រុនផ្តាសាយបក្សីស្លាប់ច្រើនជាងគេក្នុងចំណោមបណ្តាប្រទេសអាស៊ីអគ្នេយ៍។
កាលពីឆ្នាំ២០១៣មានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១៤នាក់នៅកម្ពុជា ដែលជាការកត់សំគាល់នៃការផ្ទុះឡើងវិញនៃមេរោគH5N1 ក្រោយពីប្រទេសនេះ បានជួបប្រទះវានៅឆ្នាំ២០០៤។
ដោយឡែកនៅប្រទេសវៀតណាមជំងឺផ្តាសាយបក្សីបានឆក់យកជីវិតមនុស្សចំនួន៦៣នាក់កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកWHO។
លោកបណ្ឌិតឡុតហ៊្វី អាឡាល់ អះអាងថាជំងឺដ៏គ្រោះថ្នាក់នេះស្ថិតនៅជាការព្រួយបារម្ភជារួម។
«វានៅតែជាការព្រួយបារម្ភជាអន្តរជាតិក៏ដូចជាសហគមន៍អ្នកផ្តល់ជំនួយនិងដៃគូអន្តរជាតិ។ហើយកង្វល់នេះផ្តោតលើការចម្លងរោគទាំងលើមនុស្សនិងសត្វផងដែរ។»
នៅដើមឆ្នាំនេះជំងឺផ្តាសាយបក្សីបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាចំនួនបួននាក់។
មេរោគនៃជំងឺផ្តាសាយបក្សីត្រូវឆ្លងពីសត្វឈឺទៅមនុស្សដែលប៉ះពាល់វា។ក្រុមមន្ត្រីសុខាភិបាលកំពុងព្រួយបារម្ភថាជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្ស។
លោកម៉ៃ វ៉ាន់ហៀប អគ្គនាយករងនៃនាយកដ្ឋានបសុសត្វនៃក្រសួងកសិកម្មប្រទេសវៀតណាមដែលបានដឹកនាំគណប្រតិភូក្នុងកិច្ចប្រជុំនេះ។លោកវ៉ាន់ហៀប គូសបញ្ជាក់ថាប្រទេសទាំងពីរនឹងបង្កើតតំបន់ត្រួតពិនិត្យរួមគ្នានៅតាមបណ្តាខេត្តជាប់ព្រំដែនរួមដោយប្រើប្រាស់ស្ថាបន័ដែលមានស្រាប់។
«យើងនឹងបង្កើតតំបន់ត្រួតពិនិត្យនៅតាមព្រំដែននៃប្រទេសទាំងពីរដូចជាការចែករំលែកព័ត៌មានអំពីការផ្ទុះជំងឺផ្តាសាយបក្សី ត្រួតពិនិត្យចលនារបស់សត្វឆ្លងកាត់ព្រំដែននិងជំរុញការយល់ដឹងរបស់សាធារណជនអំពីការគំរាមកំហែងដោយមេរោគ H5N1នេះ»។
ក្រុមមន្ត្រីកម្ពុជាបដិសេធមិនផ្តល់សម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកទេ ខណៈពេលដែលជំងឺគ្រុនផ្តាសាយបក្សីកំពុងស្ថិតក្រោមការព្រួយបារម្ភ និងនៅពេលដែលកិច្ចប្រជុំជាមួយប្រទេសវៀតណាមប្រព្រឹត្តនៅក្នុងប្រទេសរបស់ខ្លួន៕