មន្ត្រីជាន់ខ្ពស់របស់ក្រុម Hamas បានប៉ាន់ស្មានថានឹងមានបទឈប់បាញ់ក្នុងពេលប៉ុន្មានថ្ងៃក្នុងជម្លោះអ៊ីស្រាអែល Hamas បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ជំរុញឱ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បន្ថយ«ភាពតានតឹង»នៅក្នុងការប្រយុទ្ធគ្នា។
គ្រាប់រ៉ុក្កែតបាញ់លើអ៊ីស្រាអែលបានថមថយតាំងពីយប់រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ អ៊ីស្រាអែលកំពុងធ្វើការវាយប្រហារថ្មីតាមអាកាសនៅ Hamas បន្ទាប់ពីថ្ងៃរះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតិចជាងប៉ុន្មានថ្ងៃមុន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពព័ត៌មានសន្តិសុខអេហ្ស៊ីបបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍លើបទឈប់បាញ់បន្ទាប់ពីមានជំនួយពីអ្នកសម្រុះសម្រួលប៉ុន្តែកំពុងចរចាកិច្ចព្រមព្រៀងលម្អិតជាសម្ងាត់នៅឡើយ»។
លោក Moussa Abu Marzouk មន្ត្រីនយោបាយក្រុម Hamas ប្រាប់ទូរទស្សន៍ al-Mayadeen របស់ប្រទេសលីបង់ថា៖ «ខ្ញុំគិតថា ការប្រឹងប្រែងទាក់ទងនឹងបទឈប់បាញ់នឹងបានសម្រេច។ ខ្ញុំរំពឹងថា នឹងមានបទឈប់បាញ់ក្នុងពេលមួយថ្ងៃឬពីរថ្ងៃ ហើយបទឈប់បាញ់នឹងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទៅវិញទៅមក»។
ពេលត្រូវបានសួរក្នុងការផ្សាយតាមវិទ្យុរដ្ឋអ៊ីស្រាអែលថាតើបទឈប់បាញ់នឹងកើតឡើងនៅថ្ងៃសុក្រឬយ៉ាងណា លោក Eli Cohen រដ្ឋមន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលនិយាយថា៖ «ទេ យើងពិតជាឃើញមានសម្ពាធអន្តរជាតិដ៏ខ្លាំង ... យើងនឹងបញ្ចប់ប្រតិបត្តិការនៅពេលយើងសម្រេចថា យើងបានសម្រេចគោលបំណងរបស់យើង»។
លោកNetanyahu ដែលនិយាយជាមួយលោក Biden តាមទូរស័ព្ទកាលពីថ្ងៃពុធ បាននិយាយថា អ៊ីស្រាអែលចង់«រារាំង»ក្រុមឥស្លាម Hamas ដែលកាន់អំណាចនៅ Hamas ដើម្បីកុំឲ្យមានការប្រឈមមុខគ្នានាពេលអនាគត៕