ប្រព័ន្ធផ្សព្វផ្សាយហៃទីនៅអាមេរិក ប្រឈមការគំរាម ក្រោយអត្ថាធិប្បាយដេញដោលរបស់លោក Trump
Your browser doesn’t support HTML5
បេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump បានអះអាងមិនត្រឹមត្រូវក្នុងពេលជជែកដេញដោលជាមួយអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris កាលពីខែមុនថាជនអន្តោប្រវេសន៍ហៃទី ទទួលទានសាច់សត្វចិញ្ចឹមរបស់អ្នកស្រុកនៅក្រុង Springfield រដ្ឋ Ohio។ តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយហៃទីក្នុងសហរដ្ឋអាមេរិក បានរងការគំរាម ការបំពាននិងការវាយប្រហារតាមអនឡាញ។ អ្នកស្រី Cristina Caicedo Smit រាយការណ៍ រឿងនេះពីទីក្រុង Springfield រដ្ឋ Ohio។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖