ប្រទេសហៃទីរងគ្រោះបន្ទាប់ពីព្យុះសង្ឃរា Matthew ខណៈរដ្ឋ Florida កំពុងត្រៀមលក្ខណៈប្រឈមមុខ
ប្រជាជនព្យាយាមសម្អាតភក់នៅផ្ទះរងការខូចខាតរបស់ពួកគេ បន្ទាប់ពីព្យុះសង្ឃរា Matthew បានបោកបក់មកលើក្រុង Jeremie ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
មនុស្សម្នាឈរជិតផ្ទះសម្បែងដែលរងការខូចខាត បន្ទាប់ពីព្យុះសង្ឃរា Matthew បានបោកបក់ឆ្លងកាត់ក្រុង Jeremie ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
ផ្ទះសម្បែងដែលរងការខូចខាតនៅភូមិមួយ បន្ទាប់ពីព្យុះសង្ឃរា Matthew បានបោកបក់ឆ្លងកាត់ក្រុង Corail ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
ព្រះវិហារ Saint Anne បានរងការខូចខាតដោយព្យុះសង្ឃរា Matthew នៅ Camp Perrin សង្កាត់ Les Cayes ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
អ្នកលក់អាហារតាមដងផ្លូវមួយ បន្ទាប់ពីព្យុះសង្ឃរា Matthew បានបោកបក់មកលើក្រុង Les Cayes ប្រទេសហៃទី កាលពីថ្ងៃទី០៦ តុលា ឆ្នាំ២០១៦។
ស្រ្តីម្នាក់ចាកចេញពីផ្ទះដែលត្រូវបានរងការបំផ្លិចបផ្លាញដោយព្យុះសង្ឃរា Matthew នៅក្រុង Cavaillon ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
ជំនួយសង្រ្គោះផ្តល់ឲ្យដោយអង្គការ Purse International Relief ត្រូវបានដឹកតាមរថយន្តដឹកជញ្ជូនមួយនៅឯព្រហានយន្តហោះនៅក្រុង Port-au-Prince ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
បុរសម្នាក់រុញកម្ទេចកម្ទីចេញពីបំពង់លូ ខណៈខ្លួនកំពុងធ្វើការសម្អាតជិតស្ថានីយ៍ប្រេងឥន្ធនៈមួយ បន្ទាប់ពីព្យុះសង្ឃរា Matthew នៅក្រុង Nassau កោះ Bahamas កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
បុរសពីរនាក់រត់រកកន្លែងជ្រកមុនពេលព្យុះសង្ឃរា Matthew ចាប់ផ្តើមបោកបក់ នៅឆ្នេរ Jacksonville Beach រដ្ឋ Florida កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
ដើមដូងរេតាមខ្យល់នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅឆ្នេរ Vero Beach រដ្ឋ Florida មុនពេលព្យុះសង្ឃរា Matthew មកដល់។
ជាមួយនឹងព្យុះសង្ឃរា Matthew ស្ថិតនៅឆ្ងាយនៅឡើយ មនុស្សម្នាធ្វើពិធីជប់លៀងមួយនៅរង្គសាល Elbo Room នៅក្រុង Fort Lauderdale រដ្ឋ Florida កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
បុរសពីរនាក់ដាក់ផ្ទាំងឈើបិទរង្គសាលមួយនៅលើតាមបណ្តោយឆ្នេរ Daytona រដ្ឋ Florida។ រង្គសាលនេះគ្រោងនឹងបើកទទួលអតិថិជនអំឡុងពេលព្យុះសង្ឃរា Matthew។