កីឡាការិនីកាយសម្ព័ន្ធ Simone Biles បានដឹកនាំក្រុមសហរដ្ឋអាមេរិកឱ្យទទួលបានជ័យជម្នះយ៉ាងលេចធ្លោក្នុងការប្រកួតកីឡាកាយសម្ព័ន្ធនារីនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារដោយធ្វើឱ្យស្រមោលខ្មៅនៃទីក្រុងតូក្យូរសាយខណៈដែលនាងដណ្តើមបានមេដាយមាសអូឡាំពិកអាជីពទីប្រាំ។
បីឆ្នាំបន្ទាប់ពីនាង Biles បានតស៊ូនឹងបញ្ហាផ្លូវចិត្តដែលបានរាំងស្ទះក្នុងទីក្រុងតូក្យូ ដោយបានដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយបានធ្វើឲ្យក្រុមសហរដ្ឋអាមេរិកទទួលបានមេដាយប្រាក់។ នាង និងមិត្តរួមក្រុម នាងJordan Chiles, នាងJade Carey និង នាងSunisa Lee បានដណ្តើមយកមេដាយមាសមកវិញហើយក្រុមនៃប្រទេសអ៊ីតាលីជាប់លេខពីនិងក្រុមប្រេស៊ីល ដណ្ដើមបានមេដាយសំរឹទ្ធ។