ស្រ្តី​វ័យក្មេង​កាន់តែ​ច្រើន​ថា សិទ្ធិ​រំលូត​កូន​គឺជា​អាទិភាព​ចម្បង​នៅក្នុង​ការ​បោះឆ្នោត

Your browser doesn’t support HTML5

ចាប់តាំងពីតុលាការកំពូលអាមេរិកបានបញ្ជូនបញ្ហានៃការរំលូតកូនទៅឱ្យរដ្ឋនីមួយៗជាអ្នកសម្រេចវិញកាលពីឆ្នាំ ២០២២ មក សមាជិកគណបក្សប្រជាធិបតេយ្យបានព្យាយាមកៀរគរដើម្បីការពារសិទ្ធិរំលូតកូន ស្របពេលសមាជិកគណបក្សសាធារណរដ្ឋបានព្យាយាមរឹតត្បិតការរំលូតកូនដោយយោងលើហេតុផលសាសនានិងក្រមសីលធម៌។ បញ្ហានេះបានក្លាយជាហេតុផលបញ្ចុះបញ្ចូលឱ្យអ្នកបោះឆ្នោតមួយចំនួនទៅបោះឆ្នោតនៅឆ្នាំនេះ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំនៅសភាអាមេរិកធ្វើសេចក្តីរាយការណ៍អំពីរឿងនេះពីរដ្ឋ Nevada។ អ្នកស្រី ហុង ចិន្តា ប្រែសម្រួល៕