រដ្ឋាភិបាលថ្លែងពីជោគជ័យនៅអ.ស.ប ខណៈខ្មែរអាមេរិកាំងទាមទារលទ្ធិប្រជាធិបតេយ្យ
Your browser doesn’t support HTML5
នៅឯសម័យប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលកម្ពុជាបានថ្លែងពីជោគជ័យក្នុងការបញ្ជូនកងទ័ពរបស់កម្ពុជាចូលទៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩និងដំណើរការល្អនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែនៅមុខស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុង New York សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកក៏បានធ្វើបាតុកម្មតវ៉ាទាមទារឲ្យអន្តរជាតិយកចិត្តទុកដាក់លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោះលែងអ្នកទោសនយោបាយនិងរៀបចំការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ក្នុងឆ្នាំ២០២៣ខាងមុខ។
លោកម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង New York៕