រដ្ឋាភិបាលបង្ហាញ​ផែនទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម

  • នៅ វណ្ណារិន

លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ លើក​បង្ហាញ​ផែនទី​តំបន់​ Dak To នៃ​ប្រទេស​វៀត​ណាម​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នា​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។​ (នៅ​ វណ្ណារិន/VOA)​

មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរ​​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​ នៅ​ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ​(នៅ​ វណ្ណារិន​/VOA​)​

លោក​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ បង្ហាញ​ផែន​ទី​២៦​កំណាត់​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ផែន​ទី​នេះ​ត្រូវ​បានគេ​តំកល់​នៅ​អតីត​វិទ្យាស្ថាន​ជាតិ​ភូមិសាស្រ្ត​ ហើយ​ជា​ផែនទី​ដូច​គ្នា​នឹង​ផែន​ទី​ត្រូវ​បាន​ដាក់​​តំកល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​សម័យ​សង្គមរាស្រ្ត​និយម។​ (នៅ​ វណ្ណារិន​/VOA)​

សកម្មភាព​នៃ​កង​សន្តិសុខ​នៅ​ក្នុង​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សារព័ត៌មាន​ធ្វើ​ការ​សម្ភាស​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ គឺ​លោក​ អ៊ុំ​ សំអាត​ និង​លោក​ រៀល ខេមរិន្ទ​ ខាង​ក្រៅ​បន្ទប់​ប្រជុំ​ បន្ទាប់​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ពីកាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ​(នៅ​ វណ្ណារិន/VOA)