ភ្នំពេញ —
កាលពីខែកក្កដាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការដំឡើងប្រាក់បៀវត្សមួយទ្វេជាពីរដល់មន្ត្រីរាជការថ្នាក់មូលដ្ឋាន។ យន្តការនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៤ខាងមុខ។ អ្នកវិភាគឯករាជ្យយល់ថា ការដំឡើងប្រាក់បៀវត្សដោយកម្រោលបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ថវិកាជាតិ។
វាជាដំណឹងល្អមួយសម្រាប់មន្រ្តីរដ្ឋបាលថ្នាក់មូលដ្ឋាន មានក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងភូមិ។
រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែដល់ពួកគេទ្វេមួយជាពីរចាប់ពីខែមករាឆ្នាំ២០១៤តទៅ ក្រោយពីពួកគេទទួលបានប្រាក់ខែយ៉ាងទុរគតបីទសវត្សមកហើយ។
យោងតាមអនុក្រឹត្យកាលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៣ចុះហត្ថលេខាដោយ លោកនាយកមន្ត្រីហ៊ុន សែន បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាឃុំ ឬហៅថាមេឃុំ ចៅសង្កាត់នឹងទទួលបាន៣០ម៉ឺនរៀល ឬស្មើនឹងប្រមាណជា៧៥ដុល្លារអាមេរិកក្នុងមួយខែ រីឯសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២នឹងទទួលបាន២៤ម៉ឺនរៀល ឬប្រហាក់ប្រហែលនឹង៦០ដុល្លារ។ ចំណែកឯមេភូមិទទួលបាន១២ម៉ឺនរៀល ឬ៣០ដុល្លារ អនុប្រធានភូមិបាន១០ម៉ឺនរៀល ឬប្រមាណជា២៥ដុល្លារ និងសមាជិកភូមិបាន៨ម៉ឺនរៀលគឺ២០ដុល្លារអាមេរិក។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គិតថា ការបង្កើនប្រាក់ប្រចាំខែបែបនេះនឹងជួយលើកកម្ពស់ស្មារតីដល់មន្ត្រីរាជការមូលដ្ឋានឲ្យបំពេញការងារខ្លួនកាន់តែល្អជាងមុន។
លោកនិយាយ៖ «ជាការប្រសើរក្នុងការលើកទឹកចិត្តដើម្បីឈានទៅរកប្រសិទ្ធិភាពការងារ ហើយនិងការទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដែលស្ថិតក្នុងគម្រោងរបស់រាជរដ្ឋាភិបាល»។
ក្នុងប្រទេសកម្ពុជាមានឃុំចំនួន១៦៣៣ និងភូមិ១៤១៩២។ ក្នុងនោះចំនួនមន្ត្រីរដ្ឋបាលមូលដ្ឋានដែលទទួលបានការដំឡើងនេះមានប្រហែលជាជាង៥ម៉ឺននាក់។ មន្ត្រីថ្នាក់មូលដ្ឋានភាគច្រើន ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានសម្ភាសន៍យល់ថា ប្រាក់បៀវត្សថ្មីនេះនៅមានចំនួនតិចតួចនៅឡើយ តែទោះជាយ៉ាងណាក៏ពួកគេបង្ហាញជំហរពេញចិត្តនឹងការដែលរដ្ឋាភិបាលចាប់ផ្តើមគិតគូរដល់ពួកគេ។
លោកអ៊ូម ហ៊ុន ជាមេភូមិនៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ។ លោកពុំទាន់ទទួលបានដំណឹងទាក់ទងនឹងការដំឡើងប្រាក់បៀរវត្សនេះនៅឡើយទេ។ យ៉ាងណាមិញ លោកបង្ហាញការសារទរចំពោះយន្តការនេះ។
លោកនិយាយថា៖ «ចេះតែត្រេកអរហើយ។ វាមានកំណើនហួសពីធម្មតាអញ្ចឹង។ វាមិនអាចគ្រប់គ្រាន់ទេ គ្រាន់តែអាចជួយបន្ទាប់បន្សំ»។
អ្នកស្រីឌុច ម៉ាលីន ជាមេឃុំនៅឃុំយាង ស្រុកពួក ខេត្តសៀមរាបបានឲ្យដឹងថា ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាប្រភពចំណូលចម្បងសម្រាប់មន្ត្រីនៅតាមទីជនបទដូចជាអ្នកស្រី។
អ្នកស្រីនិយាយថា៖ «ធម្មតាទេ ជាមេឃុំនៅតាមជនបទអញ្ចឹង យើងវាអត់មានចំណូលអីក្រៅពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល។ អញ្ចឹងពេលគាត់ដំឡើងលុយ យើងក៏សប្បាយចិត្តដែរ ទោះបីជាវាមិនណាស់ណា ក៏ប្រសើរជាងមុនមួយកម្រិតដែរ»។
ជាចៅសង្កាត់ទឹកល្អក់ទី១ ក្រុងភ្នំពេញ លោកពេជ សុខឿនលើកឡើងថាចំនួនតិចតួចនេះ ក៏ដោយសារថវិការដ្ឋមានកំណត់។
លោកនិយាយថា៖ «ជាដំណាក់កាល វាត្រូវធ្វើតាមអ្វីដែលរាជរដ្ឋាបាលអាចធ្វើបាន។ ហើយខ្ញុំក៏ពេញចិត្ត។ វានៅតិចតួច ខ្ញុំទទួលស្គាល់ ក៏ប៉ុន្តែយើងក៏ត្រូវផ្អែកលើលទ្ធភាពរដ្ឋាភិបាលដែរ»។
នេះជាលើកទី២ហើយនៅក្នុងពេលកំពុងជួបវិបត្តិនយោបាយក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ រដ្ឋាភិបាលចាំផ្ទះសម្រេចដំឡើងប្រាក់បៀរវត្សដល់មន្ត្រីរាជការបន្ថែមពីលើគម្រោងដែលខ្លួនបានសម្រេចដំឡើងត្រឹមតែ២០ភាគរយក្នុងមួយឆ្នាំលើប្រាក់ខែបុគ្គលិករដ្ឋសព្វថ្ងៃ។
កាលពីថ្ងៃទី៦ខែសីហា រដ្ឋាភិបាលបានសម្រេចចិត្តដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាបបំផុតឲ្យបាន៣២០០០០រៀលពោលគឺប្រហាក់ប្រហែលនឹង៨០ដុល្លារអាមេរិក។
មន្ត្រីរាជការទាំងនោះរួមមានមន្ត្រីក្របខណ្ឌ គ និងឃ និងកងកម្លាំងប្រដាប់អាវុធដែលមានឋានន្តរសក្តិទី២ និងទី៣ និងក្របខណ្ឌគ។ ហើយពួកគេនឹងទទួលបានការដំឡើងប្រាក់ខែនេះចាប់ពីថ្ងៃទី១ខែកញ្ញា។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានដាក់ផែនការដូចនេះក្នុងអំឡុងពេលឃោសនាបោះឆ្នោតថា នឹងដំឡើងប្រាក់ខែដល់មន្ត្រីរាជការឲ្យបានតិចបំផុតមួយលានរៀល ឬស្មើនឹង២៥០ដុល្លារក្នុងមួយខែ ប្រសិនបើខ្លួនឈ្នះឆ្នោត។
លោកកៅ វឿន ជាប្រធានសមាគមមន្ត្រីរាជការកម្ពុជាដែលមានសមាជិកប្រមាណជាជាង១៥០០នាក់មកពីបណ្តាក្រសួង មន្ទីរនានាក្នុងប្រទេសកម្ពុជា។ លោកកៅ វឿនយល់ឃើញថា ការដំឡើងប្រាក់បៀវត្សគួរតែធ្វើឡើងព្រមគ្នានឹងការពង្រឹងសមត្ថភាព និងរៀបចំឲ្យមានតួនាទីជាក់លាក់ក្នុងមុខតំណែង។
លោកនិយាយថា៖ «ខ្ញុំសូមអបអរសាទរនឹងការដំឡើងប្រាក់ខែហ្នឹង ក៏ប៉ុន្តែទាក់ទងនឹងសមត្ថភាពនៃការធ្វើការរបស់ពួកគាត់នឹង គួរតែពង្រឹងឡើងវិញ។ ខ្ញុំមានសំណូមពរយ៉ាងទទូចទៅដល់រដ្ឋាភិបាលឲ្យគិតគូរឲ្យមែនទែនទាក់ទងនឹងការងារក្នុងក្រសួងមន្ទីរមួយៗ តាមឃុំ សង្កាត់ ភូមិគឺត្រូវឲ្យមានភារកិច្ច តួនាទីច្បាស់លាស់ ហើយផ្តល់ប្រាក់ខែឲ្យពួកគាត់រស់បាន»។
លោកកៅ វឿនទទូចឲ្យមន្ត្រីនៅតាមថ្នាក់មូលដ្ឋានចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋទៅតាមតួនាទីរបស់ខ្លួនដោយកុំរើសអើងនិន្នាការនយោបាយគ្នាទៅវិញទៅមក។
លោកកែម ឡៃ ជាអ្នកវិភាគសង្គមឯករាជ្យ បានលើកឡើងថា ការដំឡើងប្រាក់ខែដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមនេះជាចំណុចប្រសើរ ប៉ុន្តែវាគ្មានប្រសិទ្ធិភាពនោះទេក្នុងពេលនេះ។
លោកនិយាយថា៖ «ក៏ប៉ុន្តែការដំឡើងប្រាក់ខែរបៀបនេះ មិនមានប្រសិទ្ធិភាពខ្ពស់ទេ មិនមែននឹកឃើញដំឡើង ហើយចង់បានប្រជាប្រិយភាពដើម្បីទប់ស្កាត់កុំឲ្យមានបាតុកម្ម កូដកម្ម ឬក៏ការប្រឡងប្រណាំងខាងផ្នែកនយោបាយនោះទេ។ ការដំឡើងប្រាក់ខែទៅដល់មន្ត្រីរាជការសាធារណៈ មិនផ្អែកទៅលើបរិយាកាសនយោបាយនោះទេ»។
លោកកែម ឡៃបានគូសបញ្ជាក់ថា ការដំឡើងប្រាក់ខែបៀវត្សទាំងកម្រោលបែបនេះ វាអាចធ្វើឲ្យប៉ះពាល់ និងខ្ជះខ្ជាយដល់ថវិកាជាតិ៕