វ៉ាស៊ីនតោន —
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យស្ថានីយវិទ្យុអេហ្វអឹមក្នុងស្រុកផ្អាកជាបណ្តោះអាសន្ននូវការផ្សាយកម្មវិធីបន្តពីវិទ្យុបរទេសផ្នែកខេមរភាសាដូចជាវីអូអេក្នុងពេលយុទ្ធនាការបោះឆ្នោត។
កម្មវិធីផ្សាយបន្តពីវិទ្យុបរទេសជាភាសាខ្មែររបស់ស្ថានីយវិទ្យុក្នុងស្រុកយ៉ាងតិចចំនួន៥ក្នុងចំណោមជាង៦០ស្ថានីយវិទ្យុនោះត្រូវក្រសួងព័ត៌មានប្រទេសកម្ពុជា បញ្ជាឲ្យផ្អាកក្នុងរយៈពេលមួយខែចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ វិធានការរបស់រដ្ឋាភិបាលនេះត្រូវមន្ត្រីរដ្ឋាភិបាលអះអាងថាដើម្បីជាការធានាបរិយាកាសអព្យាក្រិតផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងពេលបោះឆ្នោត។ តែក្រុមអ្នកឃ្លាំមើលក្នុងប្រទេស កម្ពុជាវិញចាត់ទុកទង្វើរបស់រដ្ឋាភិបាលថាជារឿងមិនត្រឹមត្រូវតាមច្បាប់ ផ្ទុយពី ការចង់បានរបស់ប្រជាពលរដ្ឋ។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មានដែលចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីបានហាមប្រាមនិងណែនាំដល់វិទ្យុរដ្ឋនិងឯកជនឲ្យបំពេញ តួនាទី អព្យាក្រិតក្នុងការធ្វើសេចក្តីរាយការណ៍ទាក់ទងនឹងការបោះឆ្នោតមិនឲ្យបរទេស ធ្វើការឃោសនាប្រឆាំងឬគាំទ្រគណបក្សណាមួយក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ សេចក្តីណែនាំនោះបានបញ្ជាក់ទៀតថា គ្រប់ស្ថានីយវិទ្យុ FM ត្រូវផ្អាកការផ្សព្វផ្សាយបន្តពីវិទ្យុបរទេសដែលផ្សាយជាខេមរភាសាទាំងអស់ក្នុង រយៈពេលបើកយុទ្ធនាការសាមសិបមួយថ្ងៃមុនការបោះឆ្នោតនិងថ្ងៃបោះឆ្នោត។
សេចក្តីណែនាំចុះថ្ងៃទី២៥មិថុនាហើយទើបបញ្ជូនដល់ស្ថានីយវិទ្យុនានានៅថ្ងៃ ២៨មិថុនានេះបានបញ្ជាក់ថា៖ «ករណីស្ថានីយវិទ្យុ FM ណាមិនគោរពតាមសេចក្តីណែនាំនេះក្រសួងនឹងចាត់ វិធានការតាមច្បាប់ជាធរមាន»។
គេមិនដឹងថាវិធានការច្បាប់នោះរាប់បញ្ចូលពីការដកអាជ្ញាប័ណ្ណ ការចាប់ខ្លួន ការផ្អាកការផ្សាយកម្មវិធីទាំងស្រុងឬក៏ជាវិធានការអ្វីទេ។
ស្ថានីយវិទ្យុដែលផ្សាយបន្តផ្ទាល់នូវកម្មវិធីផ្សាយរបស់វិទ្យុបរទេសទាំងនោះរួមមានវិទ្យុ អេហ្វអឹម១០៥ អេហ្វអឹម១០២ អេហ្វអឹម៩០ អេហ្វអឹម៩៣.៥ និង អង្គររដ្ឋា អេហ្វអឹម ៩៥.៥ ក្នុងខេត្តសៀមរាបជាដើម។ វិទ្យុទាំងនេះផ្សាយបន្តកម្មវិធីផ្សាយរបស់វិទ្យុសំឡេងសរអា វិទ្យុ អាស៊ីសេរី វិទ្យុ អូស្ត្រាលី និងវិទ្យុ បារាំង RFI ជាដើម។ វិទ្យុទាំងនេះបានផ្សាយកម្មវិធីបន្តកម្មវិធីផ្សាយរបស់ វិទ្យុបរទេសនេះចាប់ពីរយៈពេល៧ទៅ១០ឆ្នាំហើយដោយផ្សាយពីរលើកក្នុងមួយថ្ងៃ។
លោក ប៊ុត បូវុត (Buth Bovuth) អគ្គនាយកក្រសួងព័ត៌មានបានថ្លែងប្រាប់វីអូអេ ថាការផ្អាកបណ្តោះអាសន្ននេះព្រោះវិទ្យុបរទេសពុំមានស្ថិតនៅក្រោមច្បាប់កម្ពុជា ដូចបណ្តាញព័ត៌មានជាតិនិងវិទ្យុក្នុងស្រុកដែលតម្រូវឲ្យមានការគោរពការណែនាំ ទាក់ទងនឹងគោលការណ៍អព្យាក្រិតចំពោះការបោះឆ្នោតទេ។
លោកនិយាយថា៖ «អញ្ចឹងបើមានការផ្សាយណាមួយដែលវាមានការលំអៀងមានអីអញ្ចឹងទៅវានាំ ឲ្យមានការប៉ះពាល់ទៅដល់ដំណើរការនៃការបោះឆ្នោត។ ហើយបណ្តាញ ឃោសនារបស់ជាតិហ្នឹងវាស្ថិតនៅក្រោមគោលការណ៍មួយដែលគេបានណែនាំហើយថាផ្សាយឲ្យវាមានអព្យាក្រិតភាព ឲ្យវាមានស្អីកុំឲ្យវាលំអៀងទៅខាងណា មកខាងណាអញ្ចឹង ទាំងរដ្ឋទាំងឯកជន។ អញ្ចឹងគាត់ត្រូវប្រតិបត្តិតាមហ្នឹង។អញ្ចឹងបើគាត់យកសំឡេងរបស់វិទ្យុផ្សេងមកធ្វើ ដូចខាងវីអូអេគាត់មានគោលនយោបាយគាត់ផ្សេង ខាងអាស៊ីសេរីគាត់មានផ្សេងទៅ។ អញ្ចឹងពេលយកមក ផ្សាយវាមិនត្រូវតាមគោលការណ៍អព្យាក្រិតភាពរបស់គាត់ទេ»។
លោកបានបន្ថែមថាលោកមិនរំពឹងថាមិនមានម្ចាស់ស្ថានីយណាដែលជំទាស់នឹង សេចក្តីណែនាំរបស់ក្រសួងដែលលោកចាត់ទុកថាមិនមែនជាការខុសច្បាប់នោះទេ។
ប៉ុន្តែថ្លែងប្រាប់វីអូអេពីប្រទេសបារាំងថ្ងៃនេះ លោក ម៉ម សូណង់ដូប្រធានស្ថានីយវិទ្យុសំបុកឃ្មុំអះអាងថាជាសកម្មភាពខុសលើខុសដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបាត់បង់ប្រជាប្រិយ៍ភាព។
លោកនិយាយថា៖ «ខ្ញុំឃើញថាការណែនាំហ្នឹងវាផ្ទុយពីរដ្ឋធម្មនុញ្ញទាំងស្រុង។ តែយើងដឹងហើយថា រដ្ឋាភិបាលយើងគាត់មិនដែលផ្អែកតាមរដ្ឋធម្មនុញ្ញឬច្បាប់ណាមួយទេ។ គាត់ធ្វើអី តាមតែគាត់ចង់ធ្វើ ហើយដូច្នេះពិបាកនឹងយកច្បាប់មកនិយាយជាមួយគាត់។ ហើយបើគាត់ណែនាំហើយក្នុងនាមជាក្រសួងព័ត៌មានគ្រប់គ្រងវិទ្យុនិងបណ្តាញព័ត៌មាននៅក្នុងប្រទេសកម្ពុជា ទោះជាគាត់ធ្វើខុសក៏ដោយក៏យើងត្រូវស្តាប់គាត់ដែរកុំឲ្យគាត់យកលេសពីបញ្ហាថាយើងមិនបានស្តាប់នេះ មិនបានស្តាប់នោះ។ ហើយពិបាកធ្វើការណាស់នៅក្នុងប្រទេសមួយដែលយើងមានរដ្ឋាភិបាលមួយ មានរដ្ឋធម្មនុញ្ញមួយហើយវាមិនស៊ីចង្វាក់គ្នា»។
លោកបន្ថែមថាលោកភ្ញាក់ផ្អើលមែនទែនពេលបានទទួលព័ត៌មានពីការផ្អាកនេះដោយស្មានតែជាការនិយាយលេង។ លោកថ្លែងថាការផ្អាកគួរត្រូវធ្វើការជូន ដំណឹងឲ្យបានមុនពីរសប្តាហ៍ជាការសមរម្យ ដោយលោកបញ្ជាក់ថាជាការពិបាកក្នុងការចាត់ចែងកម្មវិធីផ្សាយ។
លោកថ្លែងថា៖ «ខ្ញុំកំពុងតែបញ្ជូនដំណឹងនេះទៅវីអូអេនិង អាស៊ីសេរីជាវិទ្យុមួយដែលប្រជាពលរដ្ឋនិយមស្តាប់ ជាវិទ្យុមួយឯករាជ្យ ជាវិទ្យុមួយដែលកំពុងតែពង្រឹងប្រជាធិបតេយ្យនៅ ស្រុកខ្មែរជាពិសេសកំពុងតែយុទ្ធនាការឃោសនាបោះឆ្នោតទៀត ហើយប្រជាពលរដ្ឋត្រូវការដឹងដំណឹងពិតយ៉ាងណាមួយដែលប្រជាពលរដ្ឋអាចជ្រើសរើសអ្នកដឹកនាំទៅថ្ងៃមុខ។ តែខ្ញុំថាបើសិនជារដ្ឋាភិបាលដើរតាមផ្លូវហ្នឹងគឺដើរតាមផ្លូវខុសទាំងស្រុងពីព្រោះជិតពេលបោះឆ្នោតផងជាពិសេសប្រជាពលរដ្ឋនឹងជ្រើសរើសអ្នកដឹកនាំទៅថ្ងៃមុខទៀតហើយប្រសិនបើរដ្ឋាភិបាលធ្វើអ្វីមួយ ដែលប្រជាពលរដ្ឋមិនគាំទ្រហើយផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យរដ្ឋាភិបាលនឹងមានគ្រោះថ្នាក់ទៅថ្ងៃមុខ»។
លោកស្រី ជា ស៊ុនដាណែតនាយិការស្ថានីយវិទ្យុអេហ្វអឹម ១០២ បានអះអាងថា ការ បង្គាប់ឲ្យបិទកម្មវិធីផ្សាយបន្តពីវិទ្យុបរទេសទាំងនេះភ្លាមៗធ្វើឲ្យលោកស្រី ជួបការលំបាកការស្វែងរកកម្មវិធីជំនួសមកបំពេញម៉ោងផ្សាយដែលមាន៤ម៉ោងកន្លះក្នុងមួយថ្ងៃ។ លោកស្រីបានបញ្ជាក់ថាកត្តាហិរញ្ញវត្ថុក៏ធ្វើឲ្យលំបាកដល់ ស្ថានីយដែរដោយសារមិនអាចរកពាណិជ្ជកម្មណាមកដាក់ជំនួសថវិកាដែលបាត់បង់ពីការរកបានដោយការលក់ម៉ោងផ្សាយដល់វិទ្យុបរទេសទាំងនោះ។
លោក កែវ ចាន់រដ្ឋាអ្នកគ្រប់គ្រងវិទ្យុអង្គររដ្ឋា FM ៩៥.៥ បានបញ្ជាក់ពីការសោកស្តាយបើសិនជាមានព័ត៌មាននេះកើតឡើងមែន។ លោកមិនទាន់បានទទួលលិខិតជាផ្លូវការទេ។
លោកថ្លែងថា៖ «ការណ៍ដែលណែនាំពីការផ្អាកផ្សាយរបស់រដ្ឋាភិបាលមកលើការផ្សាយដំណឹងអស់ហ្នឹងវាជារឿងមួយដែលសោកស្តាយបំផុតពីព្រោះពេលនេះប្រជាជនខ្មែរកំពុង ទទួលនូវព័ត៌មានទាំងឡាយសម្រាប់ការពិចារណាក្នុងការបោះឆ្នោត»។
ស្រដៀងគ្នានេះដែរក្រុមអ្នកឃ្លាំមើលវិញបានយល់ថាការបិទការផ្សាយកម្មវិធីវិទ្យុបរទេសនេះជាការកាត់បន្ថយសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងពេលបោះឆ្នោតនិងជារឿងគួរឲ្យភ្ញាក់ផ្អើល។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយបានអះអាង ថានេះជារឿងមួយភ្ញាក់ផ្អើល៖ «ខ្ញុំគិតថាប្រជាពលរដ្ឋជួបការលំបាកក្នុងការសម្រេចចិត្តជាពិសេសបើសិនជាមានព័ត៌មានតែម្ខាងឬក៏មិនទទួលបានព័ត៌មានគ្រប់គ្រាន់ អញ្ចឹងការសម្រេចចិត្តរបស់ គាត់មិនគ្រប់គ្រាន់សម្រាប់ជ្រើសរើសតំណាងដែលមានការដែលត្រូវមានតួនាទី ក្នុងការដឹកនាំជាតិនោះទេ»។
លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងដែរថានេះជាការ យកប្រៀបផ្នែកប្រព័ន្ធឃោសនា។
លោកបានបន្ថែមថា៖ «ដោយសារតែក្រសួងព័ត៌មានជាក្រសួងរបស់គណបក្សកាន់អំណាច។ អញ្ចឹង ក្រសួងព័ត៌មានសម្រេចចិត្តនេះគ្មានអ្វីក្រៅពីការទាញយកផលប្រយោជន៍ សម្រាប់គណបក្សកាន់អំណាចតែប៉ុណ្ណឹងទេ។ តែការទាញនេះខ្ញុំមើលទៅឃើញ ថាលទ្ធផលនៃការបោះឆ្នោតនេះពិបាកទទួលថាជាលទ្ធផលត្រឹមត្រូវណាស់។ នេះជារឿងមួយដែលរដ្ឋាភិបាលត្រូវប្រុងប្រយ័ត្ននិងគិតដល់ដែរ»។
ក៏ប៉ុន្តែលោក ប៊ុត បូវុត (Buth Bovuth) អគ្គនាយកក្រសួងព័ត៌មានបានចាត់ទុក ថាការរិះគន់របស់សង្គមស៊ីវិលនិងស្ថានទូតបរទេសនានាថាជាសិទ្ធិបញ្ចេញមតិ។
លោកនិយាយថា៖ «ប៉ុន្តែជាទូទៅខាងក្រសួងខាងរដ្ឋាភិបាលដែលធ្វើនេះគឺមិនមានបំណងអ្វី សំដៅទៅលើការបិទការបញ្ចេញមតិអ្វីទេ តែគ្រាន់តែថាទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរទាំងអស់គឺស្ថិតនៅក្រោមច្បាប់មួយ ហើយប៉ុន្មានថ្ងៃនេះច្បាប់ដែល សំខាន់មួយគឺពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ»។
គណបក្សនយោបាយជាច្រើនក្នុងចំណោម៨នៃប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនា ការឃោសនាបោះឆ្នោតរកសំឡេងឆ្នោតរបស់ពួកគេសម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។
ក្រុមអ្នកឃ្លាំមើលបាននិយាយថាគណបក្សគ្រប់គ្រងប្រទេសដែលគ្រប់គ្រង ប្រព័ន្ធឃោសនាសឹងទាំងអស់ ដែលមានទូរទស្សន៍ វិទ្យុ និងកាសែតជាដើមនោះបានធ្វើ ការឃោសនាយ៉ាងខ្លាំងក្លាមុននិងក្នុងពេលយុទ្ធនាការបោះឆ្នោត។
គណបក្ស ប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់កាប់អំណាចជាង ៣០ឆ្នាំនេះ រំពឹងថានឹងទទួលបានជ័យជម្នះក្នុងពេលបោះឆ្នោតខាងមុខដែលគេ ចាត់ទុកកើតចេញពីការរៀបចំដោយគ្មានភាពស្មើគ្នារឿងប្រព័ន្ធឃោសនានិងតម្លាភាពនិងយន្តការនៃភាពសេរីនិងយុត្តិធម៌៕