ជីវប្រវត្តិសង្ខេបរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg
Your browser doesn’t support HTML5
អ្នកស្រី Ruth Bader Ginsburg គឺជាស្ត្រីទីពីរ ដែលបានធ្វើជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក។ អ្នកស្រីបានចូលប្រឡូកក្នុងវិជ្ជាជីវៈច្បាប់ នៅពេលដែលមានមេធាវីជាស្ត្រីតិចតួចប៉ុណ្ណោះនៅក្នុងប្រទេស។ អ្នកស្រី Ginsburg បានធ្វើការដើម្បីលើកកម្ពស់សមភាពរបស់ស្ត្រី និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកប្រកាន់គំនិតកំណែទម្រង់ខ្លាំង។ អ្នកស្រីកើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៣៣ ក្នុងសង្កាត់ Brooklyn ទីក្រុងញូវយ៉ក និងបានស្លាប់កាលពីថ្ងៃសុក្រ ទី ១៨ ខែកញ្ញា ដោយរោគាពាធ ក្នុងអាយុ ៨៧ ឆ្នាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕