វ៉ាស៊ីនតោន —
ម្ចាស់ស្ថានីយ៍វិទ្យុអេហ្វអឹមក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋ និងក្រុមអ្នកឃ្លាំមើល សាទរចំពោះការបើកឲ្យមានការផ្សាយបន្តផ្ទាល់វិទ្យុបរទេសផ្សាយជាខេមរភាសាឡើងវិញ ដោយអះអាងថា អ្នកបោះឆ្នោតនឹងបានទទួលព័ត៌មានច្រើន ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ លោកសុខ ខេមរានៃវីអូអេ ដែលតាមដានបម្រែបម្រួលដ៏ឆាប់ភ្លាមៗនេះ បានរាយការណ៍ថា ម្ចាស់ស្ថានីយ៍ជាច្រើនបានចាប់ផ្តើមផ្សាយកម្មវិធីវិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរីវិញហើយកាលពីថ្ងៃអាទិត្យ ក្រោយពីបានដំណឹងថា រដ្ឋាភិបាលសម្រេចលុបចោលបម្រាមដ៏តក់ក្រហល់កាលពីពីរថ្ងៃមុន។
ម្ចាស់ស្ថានីយ៍វិទ្យុអេហ្វអឹមក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមផ្សាយកម្មវិធីរបស់វិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរី ហើយនិងវិទ្យុបរទេសផ្សេងទៀតហើយកាលពីថ្ងៃអាទិត្យ ក្រោយពីក្រសួងព័ត៌មានបានលុបចោលបម្រាមកាលពីថ្ងៃសៅរ៍ ដែលបានដាក់ការហាមឃាត់កាលពីពីរថ្ងៃមុន ដែលថា មិនឲ្យស្ថានីយ៍វិទ្យុអេហ្វអឹមក្នុងស្រុកទាំងអស់ផ្សាយកម្មវិធីរបស់វិទ្យុបរទេសជាបណ្តោះអាសន្នក្នុងពេល យុទ្ធនាការបោះឆ្នោត។ ការផ្លាស់ប្តូរជំហររបស់ក្រសួងព័ត៌មាននេះកើតឡើង ក្រោយពីការថ្កោលទោសពីស.រ.អា. និងប្រតិកម្មដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋត្រូវបានស្វាគមន៍ពីក្រុមអ្នកឃ្លាំមើលដែលចង់ឃើញប្រជាពលរដ្ឋអ្នកបោះឆ្នោតទទួលបានព័ត៌មានដ៏ច្រើនទាក់ទិននឹងយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
ស្ថានីយ៍វិទ្យុ ដែលផ្សាយបន្តផ្ទាល់នូវកម្មវិធីផ្សាយរបស់វិទ្យុវីអូអេនិងវិទ្យុបរទេសផ្សេងៗទៀតទាំងនោះ រួមមានវិទ្យុអេហ្វអឹម១០៥ អេហ្វអឹម១០២ អេហ្វអឹម៩០ អេហ្វអឹម៩៣.៥ និងអង្គររដ្ឋាអេហ្វអឹម៩៥.៥ ក្នុងខេត្តសៀមរាបជាដើម។ វិទ្យុទាំងនេះផ្សាយបន្តកម្មវិធីផ្សាយរបស់វិទ្យុសំឡេងស.រ.អា. វិទ្យុអាស៊ីសេរី វិទ្យុអូស្ត្រាលី វិទ្យុបារាំង RFI ជាដើម។ វិទ្យុអេហ្វអឹមទាំងនេះបានផ្សាយបន្តកម្មវិធីរបស់វិទ្យុបរទេសនេះចាប់ពីរយៈពេល៧ទៅ១០ឆ្នាំហើយ ដោយផ្សាយពីរលើកក្នុងមួយថ្ងៃ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទប៉ុន្មានម៉ោងមុននេះពីប្រទេសបារាំង លោកម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំអេហ្វអឹម១០៥មេហ្គាហឺត បានថ្លែងថា វិទ្យុរបស់លោកបានផ្សព្វផ្សាយកម្មវិធីវីអូអេ និងអាស៊ីសេរីកាលពីយប់ថ្ងៃអាទិត្យ ម៉ោងនៅក្នុងប្រទេសកម្ពុជា ក្រោយពីទទួលបានការជូនដំណឹងរបស់ក្រសួងព័ត៌មាន។
លោកនិយាយថា៖ «ខ្ញុំយល់ស្របហើយគាំទ្រ។ ជាការល្អមួយជាពិសេសប្រជាពលរដ្ឋសព្វថ្ងៃត្រូវការព័ត៌មាន។ ហើយវិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរីហ្នឹងជាវិទ្យុមួយនិយាយការណ៍ពិត ផ្សព្វផ្សាយពីវ៉ាស៊ីនតោន ស.រ.អា.និយាយជាខេមរភាសា។ ដោយសារតែវិទ្យុទាំងពីរហ្នឹងហើយធ្វើឲ្យប្រជាពលរដ្ឋមានការចេះដឹង មានការវិភាគ ហើយជាពិសេសយល់ច្បាស់អំពីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ»។
លោកម៉ម សូណង់ដូបានអះអាងថា វិទ្យុរបស់លោកបានបិទការផ្សាយកម្មវិធីរបស់វីអូអេ និងអាស៊ីសេរី និងវិទ្យុបរទេសផ្សេងទៀតតែមួយថ្ងៃទេ ពេលក្រសួងព័ត៌មានទូរស័ព្ទមកណែនាំឲ្យបិទកម្មវិធីផ្សាយរបស់វិទ្យុបរទេសដែលលោកទើបចាក់ផ្សាយបានតែ១៥នាទីកាលពីយប់ថ្ងៃ២៩ មិថុនា។ លោកបន្ថែមថា ការបិទកម្មវិធីផ្សាយរបស់វីអូអេ និងវិទ្យុបរទេសផ្សេងទៀតនេះជាការបង្ហាញពីប្រជាប្រិយភាពរបស់វិទ្យុបរទេសដូចជាវីអូអេ។
លោកបន្ថែមថា៖ «រឿងហ្នឹងបញ្ជាក់ឲ្យឃើញថា គឺការផ្សព្វផ្សាយរបស់វីអូអេ និងអាស៊ីសេរីគឺចាំបាច់ ជាអុកស៊ីសែនមួយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសខ្មែរទាំងមូល»។
លោកស្រីជា ស៊ុនដាណែត នាយិកាវិទ្យុអេហ្វអឹម១០២ គ្រាន់តែបានអះអាងថា ស្ថានីយ៍វិទ្យុរបស់លោកស្រីបានដំណើរការវិញហើយកាលពីថ្ងៃអាទិត្យ។
ដោយឡែកលោកកែវ ច័ន្ទរដ្ឋា នាយកវិទ្យុអង្គររដ្ឋា នៅខេត្តសៀមរាប៩៥.៥ បាន អះអាងថា ស្ថានីយ៍វិទ្យុរបស់លោកបានដំណើរការវិញកាលពីយប់ថ្ងៃអាទិត្យដែរ ក្រោយពីបានទទួលការជូនដំណឹងរបស់ក្រសួងព័ត៌មាន។
លោកឲ្យដឹងថា៖ «យើងអត់បានទទួលលិខិតឡើងវិញទេ។ តែដោយសារខ្ញុំមើលតាមហ្វេសប៊ុកហើយនឹងបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល គឺតាមទូរទស្សន៍។ ដូច្នេះខ្ញុំបានសម្រេចចិត្តថា នឹងផ្សាយឡើងវិញ»។
ការផ្អាកកម្មវិធីផ្សាយរបស់វិទ្យុបរទេសធ្វើឡើងកាលពីថ្ងៃ២៥មិថុនា តែចាប់ផ្តើម អនុវត្តន៍ថ្ងៃ២៨មិថុនាតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មានដែលចុះហត្ថលេខាដោយលោកអ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទី។ លោកបានហាមប្រាមនិងណែនាំដល់វិទ្យុរដ្ឋ និងឯកជនឲ្យបំពេញតួនាទីអព្យាក្រិត្យក្នុងការធ្វើសេចក្តីរាយការណ៍ទាក់ទងនឹងការបោះឆ្នោតក្នុងរយៈពេលបើកយុទ្ធនាការ៣១ថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត។
សេចក្តីណែនាំដដែលនោះបានបញ្ជាក់ថា៖ «ករណីស្ថានីយ៍វិទ្យុFM ណាមិនគោរពតាមសេចក្តីណែនាំនេះ ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន»។
សេចក្តីណែនាំរបស់រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មានគឺលោកអុក ប្រាថ្នា ដែលខុសពីសេចក្តីណែនាំទី១របស់លោកខៀវ កាញារិទ្ធ ដែលឲ្យផ្អាកការផ្សាយតែរយៈពេល៥ថ្ងៃមុនការបោះឆ្នោតនោះ បានធ្វើឲ្យមានប្រតិកម្មជាច្រើនពីប្រជាពលរដ្ឋនិងពីស.រ.អា.។
ក្រោយពីប្រទេសកម្ពុជាហាមប្រាមមិនឱ្យផ្សព្វផ្សាយបន្តកម្មវិធីវិទ្យុបរទេសនៅតាមស្ថានីយ៍អេហ្វអឹមក្នុងពេលយុទ្ធនាការបោះឆ្នោតនោះ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានថ្កោលទោសថា ការជាការហាមប្រាមនេះរំលោភធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ហើយបានព្រមានថា ចំណាត់ការនេះនឹងនាំឱ្យការបោះឆ្នោតនេះមិនមានលក្ខណៈគួរឱ្យជឿទុកចិត្តបាន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រសួងព័ត៌មានពុំបានពន្យល់ថា អ្វីទៅស្ថិតនៅពី ក្រោយការផ្លាស់ប្តូរជំហរលឿនភ្លាមៗនេះទេ។ មន្ត្រីក្រសួងព័ត៌មានបានបិទទូរស័ព្ទ កាត់ផ្តាច់ទូរស័ព្ទមិនឆ្លើយ រោទិ៍សំឡេងគ្មានអ្នកទទួល។ ប្រភពព័ត៌មានពីមន្ត្រីខ្មែរខ្លះបាននិយាយថា ការផ្លាស់ប្តូរលឿននេះកើតឡើងដោយសារមានការ សម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅលើសេចក្តីណែនាំរបស់មន្ត្រីជាន់ខ្ពស់ទាំងពីរគឺលោករដ្ឋមន្ត្រីខៀវ កាញារិទ្ធ និងលោកអុក ប្រាថ្នា រដ្ឋមន្ត្រី ស្តីទី ។
លោកខៀវ កាញារិទ្ធ ដែលកំពុងចូលរួមឃោសនាបោះឆ្នោត ធ្លាប់បានអះអាង ថា មិនទទួលខុសត្រូវកិច្ចការក្រសួងព័ត៌មានទេដោយសាររដូវឃោនា។ ក្រោយពីក្រសួងព័ត៌មានអនុញ្ញាតឲ្យស្ថាននីយ៍វិទ្យុអេហ្វអឹមទាំងអស់ផ្សាយឡើងវិញនូវកម្មវិធីផ្សាយរបស់វិទ្យុបរទេសនោះ លោកខៀវ កាញារិទ្ធបានអះអាងក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖ «ការបិទព័ត៌មាន បិទកាសែត មិនមែនជាជម្រើស របស់ក្រសួងព័ត៌មានទេ។ អរគុណដែលមន្ត្រីទាំងអស់បានយល់ពីចំណុចនេះ។ ថ្វីត្បិតតែប៉ុន្មានថ្ងៃនេះខ្ញុំទទួលការជេរប្រទេចយ៉ាងអយុត្តិធម៌ក្តី ក៏ខ្ញុំសប្បាយចិត្តនឹងឃើញមន្ត្រីខ្ញុំបានយល់ពីចំណុចនេះ» ។
លោកបានប្រើពាក្យជាន័យប្រៀបធៀបខ្លះមកបញ្ជាក់ថា៖ «ខ្ញុំតែងអប់រំមន្ត្រីខ្ញុំថា បើនិយាយថា ផែនដីសំប៉ែតដូចផែនស្ករគឺមើលទៅឃើញសមមែន តែបើនិយាយថា ផែនដីមូលដូចផ្លែក្រូច យើងត្រូវអត់ធ្មត់ពន្យល់គេច្រើន។ ហើយនេះគឺជាការងាររបស់មន្ត្រីព័ត៌មាន»។
លោកអ៊ុក គឹមសេង ទីប្រឹក្សាក្រសួងព័ត៌មាន ពុំបានពន្យល់លម្អិតអំពីការសើរើជំហរនេះទេ តែបានអះអាងថា៖ «មែនទែនទៅ មកដល់ថ្ងៃនេះ ក្រសួងបានសម្រេចលុបចោលនូវប្រកាសថ្ងៃមុន ដែលពាក់ព័ន្ធនឹងការហាមឃាត់មិនឲ្យវិទ្យុ ទូរទស្សន៍ក្នុងស្រុកផ្សាយបន្តពីវិទ្យុបរទេសអីអញ្ចឹង។ ជារួមអ្វីដែលធ្លាប់មានគឺដំណើរការធម្មតាហើយ»។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែលបានអះអាងថា ការសម្រេចផ្តល់ការអនុញ្ញាតឡើងវិញនេះជាការវិលត្រឡប់វិញ មកស្ថានការណ៍ធម្មតាដូចការបោះឆ្នោតមុនៗ ដែលវិទ្យុអេហ្វអឹមនានាបាន ផ្សាយបន្តនូវវិទ្យុវីអូអេ អាស៊ីសេរី អេប៊ីស៊ី អូស្ត្រាលី វិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា។
លោកស្រីនិយាយថា៖ «ខ្ញុំថា វាបានត្រឡប់មកស្ថានការណ៍ធម្មតាវិញ។ វាអាចជួយផ្តល់ព័ត៌មានច្រើន ទៅដល់អ្នកបោះឆ្នោត ហើយនឹងធ្វើឲ្យដំណើរការ ឃោសនាបោះឆ្នោតហ្នឹង វាស្ថិតនៅក្នុងស្ថានការណ៍មួយដែលយើងគិតថា វាមានប្រក្រតីឡើងវិញ»។
លោកគល់ បញ្ញាបានបន្ថែមថា ការផ្លាស់ប្តូរជំហរនេះវាមិនធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងស្ថានភាពរិតត្បិតអាក្រក់ហួសហេតុពេក ដែលប្រព័ន្ធឃោសនាព័ត៌មានក្នុងស្រុកបាត់តុល្យភាពនៃការផ្សព្វផ្សាយ ហើយថែមទាំងបន្ថយនូវការរិតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទៀត។
លោកនិយាយថា៖ «រឿងនេះយើងគ្រាន់តែឃើញថា បានត្រឡប់មកស្ថានការណ៍ដូចដើមវិញ ព្រោះ ថា ការបោះឆ្នោតឆ្នាំ២០០៨ វាអត់មានត្រូវឃាត់វិទ្យុអេហ្វអឹមអីទេ។ វាគ្រាន់តែបានត្រឡប់មកវិញស្ថានការណ៍ដើមវិញ។ តែមិនមានន័យថា ទៅកែលម្អស្ថាន ការណ៍បច្ចុប្បន្ននៅឡើយទេ។ យើងកំពុងតាមឃ្លាំមើលទៀតអំពីរឿងប្រព័ន្ធ ផ្សព្វផ្សាយនេះ»។
លោកបានបន្តថា ទូរទស្សន៍ វិទ្យុរបស់រដ្ឋ និងឯកជននៅតែគ្មានការកែលម្អ បង្ហាញរូបភាពគណបក្សគ្រប់គ្រងប្រទេសច្រើនសឹងតែគ្មានការបង្ហាញពី គណបក្សផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា។ ការដាក់ការពិភាក្សារបស់ សង្គមស៊ីវិលក៏មិនអាចត្រូវគេផ្តល់ឲ្យដែរ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិក បាន ស្វាគមន៍ចំការអនុញ្ញាតរបស់ក្រសួងព័ត៌មានឲ្យមានការផ្សព្វផ្សាយបន្តនូវកម្មវិធីវិទ្យុបរទេសឡើងវិញ។
លោកនិយាយថា៖ «បន្ទាប់ពីមានការផ្អាកមក យើងឃើញថា មានការដោះស្រាយជាបន្ទាន់គឺឲ្យផ្សាយឡើងវិញ ហើយក្នុងនោះការតាមដានរបស់យើងឃើញថា បានចាក់ផ្សាយនៅតាមវិទ្យុមួយចំនួននៅក្នុងកម្ពុជាពិតប្រាកដមែន។ អញ្ចឹងខ្ញុំគិតថា នេះជាដំណោះស្រាយល្អដែលប្រជាពលរដ្ឋ ជាពិសេសម្ចាស់ឆ្នោតលោកមានឱកាសទទូលព័ត៌មានច្រើនក្នុងការសម្រេចចិត្តព្រោះថា ការបោះឆ្នោតនេះមិនមែនជារឿងរបស់បុគ្គលណាម្នាក់ តែជារឿងជាតិទាំងមូលដែលទាមទារ ត្រូវតែប្រជាពលរដ្ឋសម្រេចចិត្តប្រកបដោយមនសិកាខ្លួនឯង»។
លោកបន្ថែមថា ការផ្អាកនេះអាចជាការព្រួយបារម្ភពីភាគីណាមួយនិងជាការ សាកល្បង។
លោកនិយាយថា៖ «ខ្ញុំគិតថា ការបិទនេះ ជាការបិទសាកល្បង។ ជួនកាលបើគ្មានការឆ្លុះបញ្ចាំងឆ្លើយតបទៅវិញទេ អាចនឹងបិទបន្តទៅទៀត។ ដូចជាករណីប្រកួតប្រជែងក្រុមហ៊ុនទូរស័ទ្ទនៅកម្ពុជាក៏អញ្ចឹងដែរ។ ពេលមានការរិះគន់ច្រើនតាមហ្វេសប៊ុកអំពីអ្វីដែលធ្វើទៅប្រជាពលរដ្ឋពិបាកទទួលយកបាន គាត់មានការដោះស្រាយភ្លាមៗ។ អញ្ចឹងខ្ញុំគិតថា នេះអាចនឹងមានករណីប្រហាក់ប្រហែលគ្នាហ្នឹងដែរ»។
ដោយបើកស្តាប់កម្មវិធីផ្សាយរបស់វីអូអេតាមវិទ្យុសម្បុកឃ្មុំបណ្តើរ និងថ្លែងប្រាប់ វីអូអេបណ្តើរ លោកអ៊ូ ឫទ្ធី ពលរដ្ឋក្នុងទីក្រុងភ្នំពេញ និងជាអ្នកតាមដានការ ផ្សាយរបស់វីអូអេ និងវិទ្យុផ្សេងទៀត បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីផ្សាយ របស់វិទ្យុបរទេស រួមទាំងវីអូអេ ក្នុងពេលឃោសនាបោះឆ្នោត។
លោកនិយាយថា៖ «ខ្ញុំគិតថា មានប្រយោជន៍ច្រើននៅពេលស្តាប់វីអូអេទៅ។វីអូអេបាននិយាយអំពីគោលនយោបាយគណបក្សផ្សេងៗ គណបក្សដែលចូលរួមការប្រកួតប្រជែងហ្នឹង។ ហើយដោយសារមានវីអូអេ វិទ្យុអាស៊ីសេរីអស់ហ្នឹងយើងអាចដឹងអំពីព័ត៌មានបោះឆ្នោត អំពីព្រឹត្តិការណ៍ដែលកើតឡើង ហើយដឹងអំពីគោលនយោបាយគណបក្សនីមួយៗដែលវីអូអេបានផ្សាយលម្អិត ហើយបានសម្ភាសជាមួយនឹងមេបក្សរបស់គណបក្សនីមួយៗ»។
លោកបានអះអាងថា កម្មវិធីផ្សាយរបស់វិទ្យុវីអូអេ និងអាស៊ីសេរីត្រូវស្ថានីយ៍វិទ្យុ ក្រុងស្រុកដទៃទៀតផ្សព្វផ្សាយវិញហើយដែរ ក្រៅពីវិទ្យុសម្បុកឃ្មុំ។
នៅឯខេត្តសៀមរាបឯណោះវិញ ក្រោយពីមានការបើកឲ្យដំណើរការផ្សាយឡើងវិញជាធម្មតា លោកទេព ប៊ុនធី អ្នកស្រុកសៀមរាបម្នាក់បានអះអាងប្រាប់វីអូអេនៅពេលកំពុងស្តាប់ការផ្សាយរបស់វិទ្យុអង្គររដ្ឋា៩៥.៥ កាលពីយប់ថ្ងៃអាទិត្យថា លោកបានស្តាប់ឮការផ្សាយរបស់កម្មវិធីវីអូអេវិញហើយ។ លោកថ្លែងថា ការស្តាប់វីអូអេ និងវិទ្យុបរទេសផ្សេងទៀតធ្វើឲ្យដឹងអំពីស្ថានការណ៍បោះឆ្នោត អំពីគោលនយោបាយរបស់គណបក្សនីមួយៗ។
លោកនិយាយថា៖ «គិតទៅកម្មវិធីដែលវីអូអេ ឬអាស៊ីសេរីដែលគាត់ផ្សាយមកខ្ញុំគិតថា គឺវាមានផលប្រយោជន៍ទាំងអស់ ដូចជាផ្នែកកសិកម្ម ផ្នែកប្រជាធិបតេយ្យអីហ្នឹង យើងដឹងច្រើន»។
លោកប៊ុនធីអះអាងថា លោកកំពុងស្តាប់កិច្ចសម្ភាសរវាងវីអូអេនឹងប្រធានគណ បក្សសម័ន្ធដើម្បីប្រជាធិបតេយ្យគឺលោកខឹម វាសនាអំពីគោលនយោបាយរបស់លោក។
ប្រទេសកម្ពុជាកំពុងដំណើរការរៀបចំការឃោសនាសម្រាប់ការបោះឆ្នោតថ្ងៃ២៨កក្កដាឆ្នាំ២០១៣។ គណបក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគ្រប់គ្រងប្រទេស ត្រូវគេចាត់ទុកថា មានប្រៀបជាងគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតទាក់ទិននឹងការប្រើប្រាស់បណ្តាញព័ត៌មាន ដែលនាំឲ្យគេគិតថា ការរៀបចំការបោះឆ្នោតពេលនេះគ្មានលក្ខណៈប្រកួតប្រជែងស្មើភាពគ្នា៕