ឧត្តមសេនីយ៍ ដេវិដ ប៉េត្រេយឹស (David Petraeus) បាននិយាយលាកងយោធាសរអាដែលលោកបានបំរើភារកិច្ចអស់រយៈពេល៣៧ឆ្នាំ។ លោកមានគុណសម្បត្តិក្នុងចំណោមរឿងផ្សេងៗ ជាមួយនឹងការធ្វើឲ្យសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលដឹកនាំដោយសរអា មានជោគជ័យ និងជាមួយការបង្ក្រាបអំពើឃោរឃៅនៅក្នុងប្រទេស អាហ្វហ្កានិស្ថាន (Afghanistan) កន្លែងដែលលោកបានបញ្ជាកងកម្លាំងសហរដ្ឋអាមេរិក។
នៅក្នុងពីធីដ៏អធិកអធមមួយ កងយោធាសរអាបានគោរពលាឧត្តមសេនីយ៍ម្នាក់របស់ខ្លួនដែលមនុស្សជាច្រើននាក់ចាត់ទុកថាជាតារាម្នាក់។ នៅក្នុងករណីយកិច្ច៣៧ឆ្នាំក្នុងកងទ័ព លោក Petraeus បានទទួលជោគជ័យជាច្រើនលើក ដោយថ្មីៗបំផុតលោកបានបញ្ជាកងកម្លាំងសរអា ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់និងទាំងនៅក្នុងប្រទេស អាហ្វហ្កានិស្ថាន។
លោកត្រូវគេចងចាំយ៉ាងល្អបំផុត ចំពោះការផ្លាស់ប្តូរវិធីដែលកងកម្លាំងសរអាដោះស្រាយជាមួយសង្គ្រាមប្រឆាំងកុបកម្មនៅក្នុងយុគក្រោយសង្គ្រាមត្រជាក់។ លោកចាកចេញពីយោធា ព្រោះថា ការបារម្ភកំពុងកើនឡើងចំពោះផែនការរបស់ក្រសួងការពារប្រទេសដើម្បីបន្ថយប្រាក់ជាង៣៥០ពាន់លានដុល្លារពីថវិការបស់ខ្លួននៅក្នុងរយៈ១០ឆ្នាំខាងមុខ។
នៅក្នុងសុន្ទរកថាលាលែងរបស់លោកនៅឯមូលដ្ឋានទ័ព Fort Myer នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន លោក Petraeus បានធ្វើការព្រមានប្រឆាំងនឹងការកាត់ថវិកាខ្លាំងជ្រុល។
«ខ្ញុំជឿថាយើងបានរៀនឡើងវិញ ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី១១ខែកញ្ញាមក អំពីមេរៀនមិនចេះចប់ហួសសម័យ ដែលថាយើងមិនបានចូលច្បាំងជានិច្ចនៅក្នុងសង្គ្រាមដែលយើងបានប្រុងប្រៀបខ្លួនបំផុត ឬដែលយើងបានបម្រុងទុកជាមុនដើម្បីចូលប្រយុទ្ធនោះទេ។ ជាមួយការពិតបែបនេះ យើងចាំបាច់រក្សាឲ្យមានសមត្ថភាពពេញលេញដែលយើងបានបង្កើតឡើងនៅក្នុងពេលមួយទសវត្ស៍កន្លងទៅនេះ ពីជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រទេស Afghanistan និងនៅកន្លែងដទៃៗទៀត»។
លោក Petraeus ចូលធ្វើការងារថ្មីនៅសប្តាហ៍ក្រោយនេះ ជានាយកទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ជាការងារដែលពីមុននេះ ត្រូវកាន់កាប់ដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី លេអន ប៉ាណិតាLeon Panetta។
លោកស្រី នរ៉ា បិនសាហិល (Nora Bensahel) ជានាយិការងខាងការសិក្សានិងអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកាំងថ្មីនៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រីមានប្រសាសន៍ថា លោក Petraeus បានប្តូរយុទ្ធសាស្ត្រយោធាសរអាធម្មតានៃការសម្លាប់ឬការចាប់ខ្លួនជនណាដែលវាយប្រហារសរអា គឺជាយុទ្ធសាស្ត្រមួយដែលលោកស្រីនិយាយថាបានបញ្ឆេះអំពើឃៅរឃៅនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកស្រី Bensahel និយាយថា យុទ្ធសាស្ត្រថ្មីនេះរបស់លោក Petraeus បានបន្ទាបកម្រិតអំពើឃៅរឃៅ។
«ទ្រិស្តីនិងយុទ្ធសាស្ត្រប្រឆាំងកុបកម្មដែលបានប្រតិបត្តិនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់ផ្តើមពីចុងឆ្នាំ២០០៦ ហើយនៅពេញរយៈកាលនៃការកាន់តំណែងរបស់ឧត្តមសេនីយ៍ Petraeus ជាជាងនៅពីចម្ងាយនិងព្យាយាមសម្លាប់បច្ចាមិត្ត មានយុទ្ធសាស្ត្រប្រឆាំងកុបកម្មពិតប្រាកដមួយនៃការដាក់ឲ្យកងទ័ពរស់នៅនៅក្នុងតំបន់ប្រជាជន មានដាក់អ្នកតំណាងអចិន្ត្រៃយ៍នៅទីនោះ ដូច្នេះពួកគេអាចផ្តល់ការការពារបាន២៤ម៉ោង និងចាប់ផ្តើមស្គាល់ប្រជាជនដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពីមនុស្សដែលចូលរួមនៅក្នុងសកម្មភាពផ្សេងៗ»។
លោកឧត្តមសេនីយ៍ជ្រើសការចូលនិវត្តន៍ពីកងយោធាមុននឹងចូលទៅកាន់តំណែងនៅទីភ្នាក់ងារ CIA នៅពេលដែលមានមនុស្សខ្លះបានលើកឡើងនូវសំណួរខ្លះៗនៅទីក្រុងវ៉ាស៊ីនតោនអំពីបញ្ហាថាតើលោកអាចធ្វើសេវាស៊ើបការណ៍សម្ងាត់មួយនេះឲ្យទៅជាបែបយោធា ដែលបានទទួលការរិះគន់ជាស្រេចទៅហើយអំពីការចោទប្រកាន់លើការប្រើយន្តហោះគ្មានអ្នកបើក និងការវាយប្រហារផ្ទាល់ប្រឆាំងទៅលើគោលដៅជាក់លាក់ទាំងឡាយ៕
ប្រែសម្រួលដោយ នុច សារីតា