កម្រងរូបភាព៖ ប្រាសាទសំបូរព្រៃគុក

ច្រកចូលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពី ​ទី​រួម​ខេត្ត​កំពង់ធំ​ ថ្ងៃទី១៣ ខែ​កក្កដា​ ឆ្នាំ​២០១៧។​ (ស៊ុន ណារិន/ VOA)

ទេសចរ​បរទេស​ម្នាក់​ កំពុង​ទស្សនា​ប្រាសាទ​ជ្រៃ​ ដែល​ជា​ប្រាសាទ​មួយ​ក្នុង​​​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧។​ (ស៊ុន​ ណារិន/VOA)

ទេសចរមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ទេសចរម្នាក់ឡើងជណ្តើរទៅកាន់ប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

គោ​ផឹក​ទឹក​ ដែល​ដក់​លើ​ផ្លូវ​មួយ​នៅ​ក្នុង​បរិវេណ​តំបន់​ប្រាសាទសំបូរព្រៃគុក​ កាលពីថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧។​ (ស៊ុន ណារិន/VOA)

 ផល ម៉ៅ​ វ័យ​៤៨ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​។ គាត់​មាន​មុខរបរ​ជា​អ្នក​​ឃ្វាល​គោ​ ​ឲ្យ​ស៊ី​ស្មៅ​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​ ដែល​ជួយ​គាត់​ឲ្យ​រក​ចំណូល​បាន​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ថត​នៅ​ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

កុមារា​ពីរ​នាក់​ជិះ​កង់​លើ​ផ្លូវលំ​មួយ​នៅ​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

ស្រ្តីជាអ្នកធ្វើនិងលក់វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)