កម្រងរូបភាព៖ ពលរដ្ឋកម្ពុជាចាប់ផ្តើមបង្ការខ្លួនពីការឆ្លងមេរោគកូរ៉ូណា

សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

មន្ត្រីកម្ពុជាប្រចាំនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កំពុងចែកម៉ាសដល់ភ្ញៀវទេសចរ ដែលជាផ្នែកមួយនៃយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ណាប្រភេទថ្មីនៅប៉ោយប៉ែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

មន្ត្រីកម្ពុជាកំពុងចែកម៉ាស់ជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ព្រះសង្ឃនិមន្តដោយមានពាក់ម៉ាស់ការពារការឆ្លងមេរោគកូរ៉ូណា​ដែលផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខភិបាលបានប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគថ្មីនេះដែលបង្កជាជំងឺរលាកសួត នៅខេត្តព្រះសីហនុ។