ក្រុមប្រទេស G-20 អំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ដោយឈប់និយាយថា រុស្ស៊ីជាអ្នកគឃ្លើន
Your browser doesn’t support HTML5
សេតវិមានបានសរសើរកិច្ចប្រជុំក្រុមប្រទេស G-20 នៅឆ្នាំនេះថា ទទួលបាន ជោគជ័យ ដោយនិយាយថា សេចក្ដីថ្លែងការណ៍រួមចុងក្រោយមានបញ្ចូលនូវ «កថាខណ្ឌសំខាន់ៗ» អំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ទោះបីជាមេដឹកនាំចិននិងរុស្ស៊ីមិនបានចូលរួមនៅក្នុងកិច្ចប្រជុំនៅក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌាក៏ដោយ ក៏មន្ត្រីអាមេរិកបាននិយាយថា ប្រទេសជាសមាជិកនេះបានព្រមព្រៀងគ្នាលើបញ្ហាជាច្រើន។ អ្នកស្រី Anita Powell រាយការណ៍អំពីរឿងនេះពីរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕