កសិករដាំបន្លែខ្លះសង្ឃឹមស្តារការខាតបង់ឡើងវិញ ខណៈអនាគតទីផ្សារផលិតផលមិននឹងនរក្នុងវិបត្តិកូវីដ១៩
Your browser doesn’t support HTML5
ក្នុងអំឡុងការបិទខ្ទប់នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅនៃខេត្តកណ្តាល កាលពីពាក់កណ្តាលខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កសិករដាំបន្លែជាច្រើននាក់បានប្រឈមនឹងកង្វះទីផ្សារ ហើយអ្នកខ្លះត្រូវបង្ខំចិត្ត ឈូសបន្លែដែលបានដាំចោលជាដើម ដោយសារតែគ្មានអ្នកទិញ។ ក្រោយការបិទខ្ទប់ត្រូវបានបញ្ចប់នៅតំបន់ភាគច្រើននាខែមិថុនាមក កសិករដាំបន្លែមួយចំនួននៅខេត្តកណ្តាល បានចាប់ផ្តើមទទួលបានទីផ្សារឡើងវិញ ប៉ុន្តែទីផ្សារនោះមិននឹងនរនោះទេ។ កញ្ញា កាន់ វិច្ឆិកា រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕