សាលាក្តីខ្មែរ​ក្រហម​ខ្វះ​ថវិកា​បើក​ឲ្យ​បុគ្គលិក​ខ្មែរ

តុលាការ​កាត់ទោស​ខ្មែរក្រហម​

Your browser doesn’t support HTML5

សាលាក្តីខ្មែរ​ក្រហម​ខ្វះ​ថវិកា​បើក​ឲ្យ​បុគ្គលិក​ខ្មែរ


វ៉ាស៊ីនតោន៖ មន្ត្រី​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​បាន​អះអាង​ថា​ ការ​គ្មាន​ថវិកា​សម្រាប់គាំទ្រ​សាលាក្តី​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​គាំងដំណើរ​ការ​សាលាក្តី​ ជាពិសេស​ ការ​បើក​សវនាការ​និង​ការ​ចេញ​សេចក្តី​សន្និដ្ឋាន​នៃ​សំណុំ​រឿង​០០២​វគ្គទី១​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ខែតុលា​ខាងមុខ។​ នេះជា​ការ​អះអាង​របស់​លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ដែលជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ជាមួយ​នឹង​លោក​ឡុង​ បញ្ញាវុធ ​មន្ត្រី​ឃ្លាំមើល​សាលាក្តី​នៃ​អង្គការ​គម្រោងយុត្តិធម៌​នៅ​កម្ពុជា។​

វាគ្មិន​បាន​និយាយ​ថា​ បុគ្គលិក​២៥០​នាក់​នឹងធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ​ឬ​ព្យួរការងារ ​ចាប់ពី​ថ្ងៃទី១​កញ្ញា​ទៅ​ ប្រសិន​បើ​គ្មាន​លុយ​បើក​ប្រាក់ខែ​ឲ្យពួក​គេ​សម្រាប់​រយៈពេល​បីខែ​គឺ​ខែ​មិថុនា​ដល់​ខែសីហា៕