គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបើកក្បួនឃោសនាបោះឆ្នោតដោយវត្តមានព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ
Your browser doesn’t support HTML5
គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃអាទិត្យ នេះបានបើកក្បួនឃោសនាគណបក្សរបស់ខ្លួន ដោយក្រុមអ្នកគាំទ្រជួបជុំគ្នានៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងបើកយុទ្ធនាការឃោសនានេះដោយខ្លី ដោយអំពាវនាវឱ្យអ្នកគាំទ្រព្រះអង្គទៅបោះឆ្នោត។ គណបក្សនេះចូលប្រឡូកក្នុងនយោបាយកម្ពុជាជាង៤០ឆ្នាំ។ កាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន នៅឆ្នាំ២០១៧ គណបក្សនេះពុំបានឈ្នះកៅអីមេឃុំឬចៅសង្កាត់ទេ។ រាយការណ៍ពីរាជធានីភ្នំពេញ ដោយ អ្នកនាង ខាន់ សុគុំមនោ និងអ្នកនាង ធីតា វីន៕