ក្នុងសុន្ទរកថានាឆ្នាំបោះឆ្នោតលោក Biden ផ្តោតលើសេដ្ឋកិច្ចនិងសង្គ្រាម
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធ ក្នុងឆ្នាំបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ពេលគេរំពឹងថា លោកនឹងពិភាក្សាអំពីការដោះស្រាយបញ្ហាសេដ្ឋកិច្ច សិទ្ធិបន្តពូជ អន្តោប្រវេសន៍ និងជម្លោះនៅអ៊ុយក្រែននិងតំបន់ហ្កាហ្សា។ ប៉ុន្តែប្រធានាធិបតីវ័យ ៨១ ឆ្នាំរូបនេះ ក៏នឹងប្រើឱកាសនេះដើម្បីបង្ហាញថាលោកមានកាយសម្បទានិងផ្លូវចិត្តល្អគ្រប់គ្រានសម្រាប់អាណត្តិទី ២ ទៀត។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Anita Powell រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែសម្រួល៕