សេរីភាពរបស់អង្គការសង្គមស៊ីវិលប្រឈមមុខនឹងការរិតត្បិតក្នុងប្រទេសកម្ពុជា បើទោះបីជាមានសេរីភាពខ្លះមែន។
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីសង្គមស៊ីវិលបានអះអាងថា សេរីភាពរបស់អង្គការសង្គមស៊ីវិលប្រឈមមុខនឹងការរិតត្បិតក្នុងប្រទេសកម្ពុជា បើទោះបីជាមានសេរីភាពខ្លះមែន។
«ដង្ហើមនៃសេរីភាពហាក់ដូចជាបើកខ្ទប់ៗដោយខាងអាជា្ញធររបស់រដ្ឋ។ ខ្ញុំដូចជា សង្កេតឃើញអញ្ចឹងដែរ»។
នេះបើតាមការអះអាងរបស់លោក សួន ប៊ុនស័ក្តិ នាយកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាដែលមានអង្គការសមាគមជាង២០ជាសមាជិក។
«តែយើងនៅឃើញមានបញ្ហាមួយចំនួននៅក្នុងពេលដែលអង្គការសង្គមស៊ីវិល បានដើរតួនាទីសំខាន់បែបនេះ បែរទៅជាត្រូវបានចោទប្រកាន់ពីសំណាក់ តុលាការ ឬក៏មានការចោទប្រកាន់ពីរដ្ឋាភិបាលជាដើម។ នេះជាចំណុចមួយ ដែលយើង ឃើញថាវាជាបញ្ហាសំរាប់បញ្ហាសេរីភាពបញ្ចេញមតិ បញ្ហាគោរពសិទ្ធិមនុស្ស»។
នេះបើតាមការអះអាងរបស់លោក សួន ប៊ុនធឿន អ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
មន្ត្រីទាំងពីរបានលើកយកបញ្ហាដីធ្លីដែលមានការចាប់ខ្លួន និងការចោទប្រកាន់ សកម្មជនសង្គមស៊ីវិលទាក់ទងនឹងការបំពេញកិច្ចការងាររបស់ពួកគេនិងការ រិតត្បិតសិទ្ធិជួបប្រជុំគ្នា ដែលអាជ្ញាធរតម្រូវឲ្យសុំច្បាប់ជាដើមនោះ។
លោក សួន ប៊ុនស័ក្តិ និងលោក សួន ប៊ុនធឿន បានថ្លែងដូចនេះ ក្នុងពេលលោក ទាំងពីរជាវាគ្មិនកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែសីហាឆ្នាំ២០១២។

Your browser doesn’t support HTML5