ស្ថាបនិកចលនាមាតាធម្មជាតិបកស្រាយពីការ​បំផ្លិចបំផ្លាញបរិស្ថាននៅកម្ពុជា

Your browser doesn’t support HTML5

លោក​អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃចលនា​មាតាធម្មជាតិ និង​ជា​អ្នក​ស្រឡាញ់​និង​ការពារ​សម្បត្តិធនធានធម្មជាតិនៅកម្ពុជា ត្រូវបាន​តុលាការកម្ពុជាកោះហៅឲ្យ​ចូល​មក​បង្ហាញ​ខ្លួនកាលពី​ពេល​ថ្មីៗនេះ ក៏ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​បាន​ទេ ដោយសារ​លោក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​ជន​ដែល​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្តី លោកអាឡិច សង្ឃឹម​ថា នឹង​មាន​ពន្លឺ​ណាមួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា។ ស្របពេលជាមួយ​គ្នា​នេះ សកម្មភាព​នៃចលនា​មាតាធម្មជាតិ​របស់​លោក នៅ​តែ​បន្ត ដោយ​សកម្មជន​យុវជនកម្ពុជាដែល​ធ្វើការ​ស្ម័គ្រចិត្ត​ឲ្យ​អង្គការមួយនេះ ខិតខំ​បង្ហាញ​ពី​សកម្មភាព​បំផ្លិចបំផ្លាញធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រដ្ឋាភិបាលកម្ពុជា។ លោក មែ៉ន គឹមសេង បាន​សម្ភាសលោក​អាឡិច ហ្គន់សាឡេស ដេវិតសុន កាលពី​ថ្ងៃទី៩ ខែឧសភា នៅពេល​ដែល​លោក​អាឡិច បាន​ធ្វើ​ដំណើរ​ទស្សនកិច្ចនៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕