បទសម្ភាសន៍VOA៖ អតីតជនភៀសខ្លួនខ្មែរអាមេរិកាំង ចាត់ទុកខ្លួនឯងសំណាងជាងគេ
Your browser doesn’t support HTML5
នៅឆ្នាំនេះគឺជាខួបលើកទី៤៥ដែលពលរដ្ឋកម្ពុជាបានរត់ភៀសខ្លួនចេញពីមាតុភូមិក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ ក្នុងឆ្នាំនេះ វីអូអេសំឡេងសហរដ្ឋអាមេរិកនឹងសម្ភាសអតីតជនភៀសខ្លួនខ្មែរជាច្រើនដែលបានមករស់នៅសហរដ្ឋអាមេរិកដើម្បីឲ្យពួកគេបង្ហាញពីដំណើរជីវិតដែលនៅឆ្ងាយពីមាតុភូមិ។ ជនភៀសខ្លួនម្នាក់គឺលោក ចាប គង់ បានចាត់ទុកខ្លួនឯងថាមានសំណាងជាងគេក្នុងចំណោមជនភៀសខ្លួនផ្សេងទៀត ដោយសារលោកមិនបានឆ្លងកាត់របបខ្មែរក្រហមដែលឡើងកាន់អំណាចក្នុងប្រទេសកម្ពុជានៅចន្លោះខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩ ហើយលោកថែមទាំងបានជួយក្រុមគ្រួសារជនភៀសខ្លួនខ្មែរជាច្រើនពេលមកដល់ទឹកដីសហរដ្ឋអាមេរិក ទៀតផង។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក ចាប គង់ បច្ចុប្បន្នអាយុ៨៤ឆ្នាំ ដែលជាអតីតភារ:ធារីស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌាក្នុងរបបសាធារណរដ្ឋខ្មែរដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៥ ដូចតទៅ៖