សកម្មជនលោក វឿង សំណាង ស្នើសុំឲ្យតុលាការកំពូលទម្លាក់ចោលបទចោទលើរូបលោក
Your browser doesn’t support HTML5
អតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយរូបលោក វឿង សំណាង ត្រូវបានចាប់បញ្ជូនពីប្រទេសថៃ កាលពី ៣ ឆ្នាំមុន។ លោកត្រូវបានកាត់ទោសដោយតុលាការថ្នាក់ក្រោមនៅកម្ពុជា ដោយដាក់ពន្ធនាគារ ៦ ឆ្នាំ ពីបទរួមគំនិតក្បត់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នៅក្នុងសវនាការតុលាការកំពូលនាថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក វឿង សំណាង បានស្នើសុំចៅក្រមទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ លោក ស៊ុន ណារិន និងលោក លាស់ លីបលីប រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕