ខួបទី៣នៃការបោះឆ្នោតឃុំ៖ អតីតមន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិស្នើឱ្យមានដំណោះស្រាយនយោបាយ
Your browser doesn’t support HTML5
ថ្ងៃទី៤ ខែមិថុនា គឺជាខួបទី៣នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញការធ្លាក់ចុះនៃប្រជាប្រិយ៍ភាពរបស់គណបក្សប្រជាជនកម្ពុជា ដោយបានបាត់បង់ការគ្រប់គ្រងនៅថ្នាក់មូលដ្ឋានអស់យ៉ាងច្រើនជាលើកដំបូងតាំងពីឆ្នាំ១៩៧៩មក។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិដែលឈ្នះសំឡេងឆ្នោតជាង ៤៣ ភាគរយ និងគ្រប់គ្រងលើសង្កាត់ជិត ៥០០ ក្នុងចំណោម ១៦៤៦ មិនបានកាន់ការងារយូរទេ ដោយសារតែតុលាការកំពូលបានរំលាយគណបក្សប្រឆាំងនេះចោល ដោយសារតែចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សថា ឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ ខេត្តបាត់ដំបង បានស្នើឱ្យមេដឹកនាំនយោបាយចរចាគ្នា ស្វែងរកដំណោះស្រាយនយោបាយឱ្យបានឆាប់ៗ ដើម្បីយុវជនជំនាន់ក្រោយអាចចូលរួមសកម្មភាពនយោបាយនៅថ្នាក់មូលដ្ឋាន ដើម្បីជួយអភិវឌ្ឍន៍សហគមន៍របស់គេ។
លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសកញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត៕