បទសម្ភាសន៍ VOA៖ អតីតជនភៀសខ្លួនខ្មែរលាងរថយន្តដើម្បីអង្គាសប្រាក់ជួយជនភៀសខ្លួនអ៊ុយក្រែន
Your browser doesn’t support HTML5
ការវាយលុករបស់ប្រទេសរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយគ្មានការបង្កហេតុជាមុន នាំឲ្យពលរដ្ឋអាមេរិកាំងជាច្រើនឈឺឆ្អាលហើយស្វែងរកវិធីផ្សេងៗដើម្បីជួយប្រទេសនិងពលរដ្ឋអ៊ុយក្រែន។ អ្នកខ្លះស្ម័គ្រចិត្តធ្វើដំណើរទៅបណ្តាប្រទេសជិតខាងអ៊ុយក្រែន ដើម្បីជួយជនភៀសខ្លួនដែលភាគច្រើនជាស្ត្រីនិងកុមារ ដែលកំពុងរត់ចេញពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ី។ អ្នកខ្លះទៀតស្ម័គ្រចិត្តទៅចូលរួមជាមួយពលរដ្ឋអ៊ុយក្រែនក្នុងការប្រយុទ្ធតទល់ជាមួយកងទ័ពរុស្ស៊ី ទោះជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីកៀវអំពាវនាវមិនឲ្យជនជាតិអាមេរិកាំងធ្វើដំណើរទៅប្រទេសអ៊ុយក្រែនក៏ដោយ។ សម្រាប់អតីតជនភៀសខ្លួនខ្មែរមួយចំនួននៅទីក្រុង San Bernadino ដែលស្ថិត នៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Long Beach រដ្ឋ California ពួកគាត់បាននាំគ្នារៀបចំការលាងរថយន្តមួយនៅវត្តសុវណ្ណារ៉ាម ដើម្បីអង្គាសប្រាក់យកទៅជួយជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងជ្រកកោននៅក្នុងបណ្តាប្រទេសជិតខាងរបស់ខ្លួន រួមមានប្រទេសប៉ូឡូញនិងហុងគ្រី។ លោក ប៉ូច រាសី បានសម្ភាសលោក សុកាណ ហ៊ុនរ៉ូ ដែលជាអ្នកផ្តួចផ្តើមគំនិតរៀបចំការលាងរថយន្តនេះ កាលពីថ្ងៃសៅរ៍ទី១៩ ខែមីនាកន្លងទៅនេះ៕