ទឹក​ជំនន់សម្លាប់មនុស្ស២៧​នាក់នៅមីយ៉ាន់ម៉ា

ទិដ្ឋភាព​ថត​ពី​លើ​អាកាស​ក្នុង​តំបន់​ទីប្រជុំជន Kalay ​តំបន់ Sagaing ​​ប្រទេស​​មីយ៉ាន់ម៉ា​ ដែល​​ជន់​លិច​កាល​ពី​ថ្ងៃ​ទី ​២ ​ខែ​សីហា​ ឆ្នាំ​២០១៥​។ កម្រិត​ទឹក​បាន​ទ្បើង​រ​ហូត​ដល់​កម្ពស់​ ២.៥ ​ម៉ែត្រ​ នៅ​ភាគ​ខាង​លិច​នៃ​រដ្ឋ​ Rakhine នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិ​បាល​ ថា​មាន​តំបន់ចំនួន​​បួន​កំពុង​រង​គ្រោះ​មហន្តរាយ​។

ទាហាន​មីយ៉ានម៉ា​កំពុង​ទទួល​​យកសំភារៈជំនួយសង្គ្រោះ​ពី​យន្តហោះ​នៅ​ឯ​ប្រលាន​យន្តហោះ​ Kalay ​តំបន់​ ​Sagaing ​កាល​ពី​ថ្ងៃ​ទី ​២ ​ខែ​សីហា​ ឆ្នាំ​២០១៥។

វត្ត​មួយ​ត្រូវ​បាន​ជន់​លិច​ នៅ​ក្នុង​ភូមិ​មួយ​នៃ​ទី​តំបន់​ប្រជុំជន​ Kalay តំបន់​ Sagaing ​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី ​២ ​ខែ​សីហា​ ឆ្នាំ​២០១៥​។

អ្នក​ភូមិ​រក​ជំរក​ទី​ទួល​សុវត្ថិ​ភាព​ពី​ទឹក​ជំនន់ ​ក្នុង​តំបន់ទីប្រជុំជន ​Pwintbyu ​ឯ​ទី​ក្រុង ​Minbu ​របស់​តំបន់ ​Magway ប្រទេស​មី​យ៉ាន់​ម៉ា​ នា​ថ្ងៃ​ទី ​២ ​ខែ​សីហា ​ឆ្នាំ​២០១៥​។

នេះ​ជា​ទិដ្ឋភាព​ទីប្រជុំជន ​Kalay ​ជា​ក្រុង​តូច​មួយ​របស់​​តំបន់ ​Sagaing ​នៃ​ប្រទេស​មីយ៉ានម៉ា​ ដែល​ជន់​លិច​យ៉ាង​ខ្លាំង​ដោយ​សារ​ទឹក​ជំនន់​នេះ ​កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ​សីហា​ ឆ្នាំ​២០១៥​។

អ្នក​ភូមិ​កំពុង​តែ​ដើរ​កាត់​ទឹក​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ Bago​ ដែល​មាន​ចំងាយ​ ៨០​ គីទ្បូ​ម៉ែត្រ​ពី​ទី​ក្រុង​យ៉ាំងហ្គោន​ ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី​ ១ ​ខែ​សីហា​ ឆ្នាំ​២០១៥​។

ស្រ្តី​ម្នាក់​និង​កូន​របស់​នាង​កំពុង​សម្លឹងមើលទៅ​ខាងក្រៅ ខណៈ​ផ្ទះ​ខ្ទម​របស់​ពួក​គេ​លិច​ពាក់​បាត់​កណ្តាល​ក្នុង​ទឹក​ជំនន់​ឯ​ទី​ក្រុង​ Bago ​ដែល​មាន​ចំងាយ​ផ្លូវ​ ៨០ ​គីទ្បូរ​ម៉ែត្រ​ពី​ទីក្រុងយ៉ាំងយ្គោន​ នៃ​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី ​១ ​ខែ​សីហា ​ឆ្នាំ​២០១៥​។

ក្មេង​ប្រុស​ម្នាក់​កំពុង​តែ​ជិះ​កង់​ទ្បាន​លេង​លើ​ផ្លូវ​មួយ ​ឯ​ទី​ក្រុង​​ Bago​ ពេល​កំពុង​មាន​ទឹក​ជន់​លិច​ នៅ​ឯ​ភាគឦសាននៃ​ទី​ក្រុងយ៉ាំង​ហ្គោន​​ ដែល​ជា​ទី​ក្រុង​ធំ​មួយ​របស់​ប្រទេស​​មី​យ៉ាន់​ម៉ា​ កាល​ពី​ថ្ងៃ​ទី ​១ ​ខែ​សីហា​ ឆ្នាំ​ ២០១៥​។