ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារនិងខេត្តកំពង់ធំ នៅថ្ងៃពុធនេះ កំពុងវិលមករកសភាពធូរស្រាលវិញហើយ។ នេះ បើយោងតាមមន្ត្រីផ្លូវការកម្ពុជា។
ប៉ុន្តែ ភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃម្សិលមិញបានធ្វើឱ្យលិចលង់ដំណាំស្រូវនិងកសិផលជាង១ពាន់ហិចតាបន្ថែមទៀតក្នុងខេត្តបន្ទាយមានជ័យដែលស្ថិតនៅប៉ែកពាយព្យប្រទេស។
លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងថា កម្ពស់ទឹកជំនន់បានចាប់ផ្តើមស្រកជាបណ្តើរៗហើយនៅថ្ងៃនេះដោយសារតែពុំមានភ្លៀងធ្លាក់។
ដោយឡែកនៅខេត្តបន្ទាយមានជ័យ ដំណាំស្រូវនិងដំណាំរួមផ្សំដែលលិចលង់បានកើនដល់៤,៤៤៣ហិចតាដោយសារតែមានភ្លៀងធ្លាក់មួយមេធំបន្ថែមទៀតកាលពីថ្ងៃអង្គារ ហើយមានប្រជាពលរដ្ឋសរុបចំនួន៣៧៣គ្រួសារត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។
លោកអោម ចន្ថា នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងដូចគ្នានេះដែរ។
លោកនិយាយថា៖ «ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ ដោយសារយប់ម្សិលមិញភ្លៀងខ្លាំង ដូចជានៅទីប្រជុំជន ទឹកជ្រៅណាស់រហូតដល់ត្រឹមជង្គង់ឯណោះ។ ប៉ុន្តែមកដល់ថ្ងៃនេះគឺបានស្រកចុះអស់ហើយនៅតាមទីប្រជុំជន។ ហើយនៅស្រុកតាមព្រំដែនក៏មានការស្រកចុះខ្លះដែរ។ ប៉ុន្តែប្រសិនបើមានភ្លៀងនៅថ្ងៃនេះខ្លាំងទៀត វានឹងនាំឱ្យមានការជនលិចបន្ថែមទៀត»។
លោកខូយ ឃុនហ៊ នាយករដ្ឋបាលសាលាខេត្តព្រះវិហារ ក៏បានកត់សម្គាល់ឃើញកម្ពស់ទឹកមានការស្រកចុះដែរ នៅខេត្តព្រះវិហារ។
លោកនិយាយថា៖ «បើគិតពីព្រឹកមកដល់ពេលនេះ គឺស្រកពីរហ៊ុន (០,០២ម៉ែត្រ)។ ប៉ុន្តែពេលស្រកទៅ យើងឃើញថា នៅឃុំព្រីងធំនោះ វារលួយស្រូវអស់៥៨ហិចតាហើយលើផ្ទៃដីជាងមួយពាន់ហិចតា ស្មើនឹងពលរដ្ឋ៧៨គ្រួសារ។ ខ្ញុំគិតថា វានឹងស្រកបន្តទៀត ព្រោះថា នៅស្រុកផ្នែកខាងក្រោម ទឹកមានសភាពធូរហើយ»។
វីអូអេបានព្យាយាមទាក់ទងសុំសេចក្តីពន្យល់ពីលោកម៉ៅ ហាក់ ប្រធាននាយកដ្ឋានធនធានទឹកនៃក្រសួងធនធានទឹកនិងឧតុនិយម តែមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
មកទល់ពេលនេះ ទឹកជំនន់នៅដើមឆ្នាំនេះ យ៉ាងតិចណាស់បានធ្វើឱ្យមនុស្សស្លាប់៧នាក់ ពលរដ្ឋ៥៧៤គ្រួសារត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព និងបានធ្វើឱ្យលិចលង់ដីកសិកម្មអស់៦៨៦៦ហិចតា។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា ប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយទឹកជំនន់តិចជាងឆ្នាំមុន។
ទឹកជំនន់ឆ្នាំមុនបានប៉ះពាល់ខេត្តចំនួន១៨ និងបង្កឲ្យមនុស្សស្លាប់ចំនួន២៧នាក់។
មានប្រជាពលរដ្ឋកម្ពុជាចំនួន២៥០នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅឆ្នាំ២០១១៕