ផល​នេសាទ​នៅ​បឹង​ទន្លេសាប​ធ្លាក់ចុះ​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ

ទូក​តូចៗ​ចត​នៅ​ក្បែរ​ច្រាំង​របស់​ប្រជានេសាទ​ នៅ​ឃុំ​ចុង​ឃ្នាស​ ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ចុង​ឈ្នាស​គឺ​ជា​ភូមិ​បណ្តែត​ទឹក​ស្ថិត​នៅ​ជ្រុង​ម្ខាង​នៃ​បឹង​ទន្លសាប ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​នេសាទ។​ (នូវ​ ពៅ​លក្ខិណា/VOA) 

ប្រជានេសាទ​លើក​កន្រ្តក​ត្រី​ចេញ​ពី​ទូក​នេសាទ​ ដើម្បី​យក​ទៅ​លក់​ នៅ​ឃុំ​ចុង​ឃ្នាស​ ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA) 

អ្នក​នេសាទ​ម្នាក់​អង្គុយ​នៅ​ក្បាល​ទូក​ ខណៈពេល​ត្រលប់​មក​ពី​រក​ត្រី​វិញ​លើ​បឹង​ទន្លេ​សាប នៅ​ក្បែរ​ភូមិ​កំពង់​ភ្លុក​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ នៅ​ឆ្នាំ​នេះ​ ទឹក​ទន្លេ​តូច​ជាង​ធម្មតា​ ដែល​ធ្វើ​ឲ្យ​ប្រជានេសាទ​មាន​ការ​លំបាក​ក្នុង​ការនេសាទ​ ដោយ​ត្រូវ​​ទៅ​នេសាទ​នៅ​ទឹក​ជ្រៅ​ៗ ហើយ​បាន​ផល​នេសាទ​បាន​តិច​ជាង​មុន។​ (នូវ​ ពៅ​លក្ខិណា/VOA)​

អ្នក​នេសាទ​ម្នាក់​ កំពុង​រៀប​ចំ​សំណាញ់​នៅ​ក្នុង​ភូមិ​កំពង់​ភ្លុក ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ កំពង់​ភ្លុក​គឺ​ជា​សហគមន៍​នេសាទ​ស្ថិត​នៅក្នុង​ខេត្ត​សៀមរាប​ទឹក​ដី​អង្គរ​ក្បែរ​បឹង​ទន្លេសាប​ ដែល​ប្រជាជន​ជា​ច្រើន​ពាន់​គ្រួសារ​រស់​នៅ។​ ​ (នូវ​ ពៅ​លក្ខិណា/VOA)​

ស្រ្តី​ម្នាក់​កំពុង​ដេរ​សំណាញ់​ត្រី​ នៅ​ក្នុង​ភូមិ​កំពង់​ភ្លុក​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)​

ក្មេង​ស្រី​ម្នាក់​កំពុង​ជួយ​ម្តាយ​របស់​នាង​ រៀប​ចំ​សំណាញ់​នៅ​ក្នុង​ភូមិ​កំពង់​ភ្លុក​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)​ 

អ្នក​ទេសចរ​កំពុង​ថត​រូប​ នៅ​លើ​បឹង​ទន្លេ​សាប​ ក្បែរ​​​ភូមិ​កំពង់​ភ្លុក​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA) 

ស្រ្តី​ម្នាក់​កំពុង​អុំ​ទូក​ដឹក​ចៅ​របស់​គាត់​ នៅ​ក្នុង​ភូមិ​កំពង់​ភ្លុក​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។