ថ្ងៃ​ទី១របស់​សភា​ថ្មី​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​គ្រប​ដណ្តប់​ដោយជម្លោះ​របស់​គណៈកម្មការ​សីលធម៌

អ្នកតំណាង​នៃ​រដ្ឋបាល​រដ្ឋ Wisconsin លោក​ Paul Ryan បាន​ស្បថ​ទៅកាន់​សមាជិកនៃ​សភា​តំណាង​ទាំង​ឡាយ​នៅ​ក្នុង​ការ​ប្រជុំ​សភា​ទី ១១៥ នៅ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​០៣ មករា​២០១៧។(AP Photo/J. Scott Applewhite)

ភាព​ច្របូកច្របល់​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី១​នៃ​សភាថ្មី​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារនៅពេល​ដែល​ពួកគណបក្ស​សាធារណរដ្ឋ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​មាន​ផែនការ​ផ្លាស់​ប្តូរច្បាប់​សីលធម៌ ​ហើយ​បន្ទាប់​មកបាន​បោះ​ចោល​ផែនការ​នោះ​នៅពេល​ដែល​មានការ​ស្រែកតវ៉ា​ប្រឆាំង​នៅ​វិមានរដ្ឋសភា Capitol Hill ហើយ​នឹងការ​ស្តីបន្ទោស​ពី​ប្រធានា​ធិបតី​ជាប់​ឆ្នោត លោក ​ដូណាល់ ត្រាំ។

ពួក​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​មាន​ផែនការ​បង្កើត​ការត្រួតត្រា​របស់​សភា​លើ​គណៈ​កម្មការឯករាជ្យ​ដែល​ជា​ការិយាល័យ​សីលធម៌​របស់​សភា​មិន​គាំទ្រ​គណបក្ស​ណា ​ជា​ចំណាត់​ការ​មួយ​ដែល​អាចកំណត់សមត្ថភាព​របស់​ក្រុមឃ្លាំ​មើល​ដើម្បី​ស៊ើប​អង្កេតសមាជិកសភា​ដែលសង្ស័យ​ថា​បាន​រំលោភ​ក្រមសីលធម៌​ឬទាក់​ទិន​នឹង​ឧក្រិដ្ឋកម្ម។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែលគាំទ្រ​ការ​ផ្លាស់ប្តូរ​នេះ លោក Paul Rayan ប្រ​ធាន​សភា​តំណាងរាស្រ្ត ​បាន​និយាយ​ថា ការិយាល័យ​ក្រមសីលធម៌សភាឬ OCE ​ចាំ​បាច់​ត្រូវការធ្វើ​ការ​កែទម្រង់ ក៏ប៉ុន្តែ ​លោក​និយាយ​ទទូច​ថា ការិយាល័យ​នេះ​នឹង​បន្ត​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​ដើម្បី​ផ្តល់ការ​ទទួល​ខុសត្រូវ​ជាសាធារណ​ដល់​សភា។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​លោក​និង​ពួក​សភាតំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណ​រដ្ឋផ្សេង​ទៀតបាន​ច្រាន​ចោលផែនការ​ផ្លាស់​ប្តូរ​ក្រម​សីលធម៌​នោះក្រោយ​ពេល​មាន​ការតវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​មកពី​សភា​ទាំង​២​នៅ​ក្នុង​រដ្ឋសភា។

លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា​ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​ថ្មី​បាន​ប្រាប់VOA ថា «ការណ៍​នេះ​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​ហើយ​ជាសញ្ញាដ៏​អាក្រក់បំផុត​ថា​នឹង​មាន​បញ្ហា​កើត​មាន​ឡើង‍»៕