អ្នកស្រី ស៊ូលី សារ៉ូ ប្តេជ្ញាកែលម្អសង្កាត់លេខ ៦ ក្រុងឡុងប៊ិច ពេលចូលកាន់តំណែង
Your browser doesn’t support HTML5
លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា បង្ហាញថាអ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជនខ្មែរអាមេរិកាំង ទទួលបានសំឡេងលើសលប់សម្រាប់តំណែងចៅសង្កាត់លេខ ៦ ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី ស៊ូលី គឺជាខ្មែរទី ១ ដែលនឹងកាន់តំណែងនៅក្នុងក្រុមប្រឹក្សានេះទីក្រុងឡុងប៊ិចនេះ បន្ទាប់ពីមានខ្មែរជាច្រើនរូបបានខិតខំ ដោយមិនបានជោគជ័យក្នុងពេលកន្លងមក។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសអ្នកស្រី ស៊ូលី សារ៉ូ តាមប្រព័ន្ធ Skype។