វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ ស្ថិតក្នុងចំណោមអ្នកស្លាប់ជាង ៥០ម៉ឺននាក់ដោយកូវីដ១៩
Your browser doesn’t support HTML5
ថ្ងៃចន្ទដើមសប្តាហ៍នេះ កត់សម្គាល់ការស្លាប់របស់ពលរដ្ឋអាមេរិកាំងចំនួនកន្លះលាននាក់ ដោយសារជំងឺកូវីដ១៩។ នៅពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានរៀបចំពិធីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទាំងនោះ ដោយដុតទានចំនួន ៥០០ដើម នៅសេតវិមាន។ សហគមន៍ខ្មែរអាមេកាំង ក៏មានអ្នកស្លាប់ជាច្រើននាក់ដែរ ក្នុងចំណោមនោះ គឺមានលោកស្រី លីណាត លឹម ដែលជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងដំបូងបានស្លាប់ដោយជំងឺដ៏កាចសាហាវនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេរាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន។