ពលរដ្ឋខ្មែរមួយចំនួនសែនទទួលទេវតាឆ្នាំថ្មីដោយមិនទៅវត្ត ដោយសារវីរុសកូរ៉ូណា
Your browser doesn’t support HTML5
ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ ពុទ្ធបរិស័ទតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំនាឆ្នាំនេះ វត្តអារាមដែលជាទីកន្លែងធ្លាប់មានមនុស្សកុះករ ប្រែជាស្ទើរតែគ្មានមនុស្សទៅ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនធ្វើការសែនព្រេននៅតាមគេហដ្ឋានរៀងខ្លួន បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាល់ការជួបជុំ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។ កញ្ញា ទុំ ម្លិះ នៃវីអូអេ រាយការណ៍អំពីរឿងនេះ ពីរាជធានីភ្នំពេញ៕