រដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(Democratic Republic of Congo) បានសន្យាថានឹងមិនយកពន្ធលើជីកសិកម្ម ដែលបច្ចុប្បន្ននេះពន្ធនេះមានកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់។ ក្រុមកសិករបានស្វាគមន៍ការសន្យានេះ។ ពូកគេបាននិយាយថាជីកសិកម្មអាចជួយឲ្យពួកគាត់កាត់បន្ថយភាពក្រីក្រនិងដោះស្រាយជម្លោះ ហើយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្តីនិងប្រពន្ធទៀតផង។
ស្ថិតនៅយ៉ាងខ្ពស់លើខ្ពង់រាបនៃខេត្តគីវូខាងជើង(North Kivu)ចម្រៀងរបស់កសិករនិងអ្នកដំាដើមឈើដែលស្លៀកពាក់ខោអៀមពណ៌ខៀវនិងពាក់មួកសុវត្ថិភាពពណ៌លឿង ស្វាគមន៍អ្នកទស្សនកិច្ចនៅក្នុងគម្រោងជីកសិកម្មដែលគាំទ្រដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជីកសិកម្មអន្តរជាតិ(International Fertility Development Center) ដែល ហៅកាត់ជាភាសាអង់គ្លេសថាIFDC ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បទចម្រៀងបន្លឺឡើងថា «ពួកយើងនៅក្មេង។ ពួកយើងអាចធ្វើកិច្ចការនេះបានរាល់ថ្ងៃ»។
ការដំាដើមឈើជួយការពារភាពសឹករេចរឹលនៃដី ព្រមទាំងផ្តល់ធ្យូង និងជីកសិកម្មតាមរយៈស្លឹកឈើដែលត្រូវបានភ្ជួររាស់ចូលទៅក្នុងដី។
ដោយធ្វើដំណើរចុះតាមជ្រលងភ្នំមួយ មនុស្សមួយក្រុមតូចបានប្រមូលផ្តុំគ្នា។ ពួកគេបានកំពុងពិសោធន៍ជីគីមីដែលរហូតដល់ពេលថ្មីៗនេះកម្រត្រូវបានប្រើនៅទីនេះណាស់។
ស្រ្តីកសិករឈ្មោះ លោកស្រី វា ខាវូមូ(VeaKhavumo) បានផ្សព្វផ្សាយដំណឹងស្តីពីការប្រើប្រាស់ជី។ លោកស្រីប្រាប់អ្នកទស្សនកិច្ចថា លោកស្រីបានបង្ហាញជូនអ្នកជិតខាងរបស់លោកស្រីចំនួន៨នាក់រួចមកហើយអំពីរបៀបប្រើប្រាស់ជីគីមី។
សមាជិកក្រុមពីម្នាក់ទៅម្នាក់បានពន្យល់ថា តាមរយៈការប្រើប្រាស់ច្របាច់បញ្ចូលគ្នានូវជីគីមីនិងជីធម្មជាតិ និងការបង្កើនគុណភាពគ្រាប់ពូជ ពួកគេអាចបង្កើនទិន្នផលចំនួនបីទៅបួនម្តងសម្រាប់ស្រូវសាលី ស្រូវ សណ្តែកនិងដំឡូង។
បុគ្គលិកនៅIFDC បានឲ្យដឹងថា ទោះបីជាជីកសិកម្មមានតម្លៃប្រហែល១.៣០ដុល្លាក្នុងមួយគីឡូក្រាមក៏ដោយ ឧទាហរណ៍ថាប្រសិនបើទិន្នផលដំឡូងនេះអាចកើនឡើងចំនួនបីម្តងវិញ នោះមានន័យថាពួកយើងអាចចំណេញបានទ្វេរដងដែរ។
លោក អាឌដ្រេន ខាងជេលី(Adrien Kangele) ដែលជាកសិករម្នាក់ បានប្រាប់ឲ្យដឹងថា វីធីសាស្រ្តថ្មីដែលបង្កើតឡើងដោយ IFDC អាចជាដំណោះស្រាយមួយចំពោះជម្លោះជាតិសាសន៍នៅក្នុងតំបន់គីវូ។
លោកនិយាយថា ជីកសិកម្មនាំមកនូវសន្តិភាព ពីព្រោះវាធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិត នៅក្នុងតំបន់ដែលមានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅច្រើន។
លោកស្រី សានត្រាខាវីរ៉ា ខាវីស(Sandra KaviraKawisse) ដែលជា អ្នកបណ្តុះបណ្តាលម្នាក់ដែរ បានប្រាប់វីអូអេថា ជីអាចជួយដល់ចំណងអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋទៀតផង។ លោកស្រីពន្យល់ថា នៅចំភាគខាងជើងនៅទីនេះ បុរសជាច្រើនបានចាកចេញពីប្រពន្ធរបស់ពួកគេដើម្បីទៅធ្វើការនៅកន្លែងជីករ៉ែ។ បន្ទាប់មកស្រ្តីចាប់ផ្តើមប្រើប្រាស់ជីទាំងនោះ ហើយបានឃើញទិន្នផលស្រូវកើនឡើងចំនួនបីម្តង។
លោកស្រី សានត្រា បានបន្តទៀតថា នៅពេលដែលប្តីរបស់ពូកគេបានកត់សម្គាល់រឿងនេះ ពួកគេបាននិយាយថា «អូហ៍! ស្រ្តីៗបានក្លាយជាអ្នកមាន។ ពួកយើងចាកចេញពីពួកគេ ហើយស្រាប់តែពួកគេក្លាយជាអ្នកមាន»។
ចាប់តាំងពីពេលនោះមក លោកស្រី សាន់ត្រា មានប្រសាសន៍ថា ប្តីរបស់ពួកគេមិនមានការខ្មាស់អៀនតទៅទៀតទេក្នុងការធ្វើការងារជាមួយប្រពន្ធរបស់ពួកគេនៅតាមស្រែចម្ការ។
IFDC បានរកឃើញថា នៅពេលបុរសធ្វើការជាមួយស្រ្តី ទិន្នផលស្រូវកាន់តែកើនឡើងថែមទៀត រហូតដល់៩តោនក្នុងមួយហិកតា ដែលប្រៀបធៀបពីមុនត្រឹមតែ៦តោនក្នុងមួយហិកតាប៉ុណ្ណោះ នៅពេលដែលស្ត្រីធ្វើការនេះតែឯង។ លោកស្រី សានត្រា មិនបាននិយាយអំពីថាតើទិន្នផលនឹងទៅជាយ៉ាងណានោះទេ ប្រសិនបើបុរសធ្វើការនេះតែម្នាក់ឯងវិញ៕
ប្រែសម្រួលដោយ សៀក អេង