រូបភាព​ជុំវិញ​ពិភពលោក ០៥ កុម្ភៈ ២០២០

អ្នក​ស្រី​ Nancy Pelosi ហែក​សេចក្តីថ្លែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ បន្ទាប់​ពី​លោក​បាន​ថ្លែង​សុន្ទរកថា​ចប់ស្ថាន​ភាពរបស់​សហ​​ព័ន្ធ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៤ កុម្ភៈ ឆ្នាំ២០២០។

សមាជិក​​នៃអង្គការ​ White Helmets អង្គុយ​នៅ​ក្បែរ​សាកសព​របស់​ជនរងគ្រោះ​ម្នាក់ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​គំនរ​អគារ​បាក់​បែក​ បន្ទាប់​ពី​ការ​វាយប្រហារ​តាមអាកាសដោយ​កងកម្លាំង​ក្រុមឧទ្ទាមក្នុង​ទីក្រុង Ariha ភាគខាងជើង​ខេត្ត Idlib នៃប្រទេស​ស៊ីរី។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ក្រុម​តូច ដុត​ផ្នែក​មួយ​នៃ​កីឡដ្ឋាន​អំឡុង​ការប្រកួត​បាល់ទាត់ Copa Libertadores រវាង​ក្រុម​ Universidad de នៃ​ប្រទេស​ឈីលី​និង​ក្រុម​របស់​ប្រទេស​ប្រេស៊ីល SC Internacional ក្នុង​ទីក្រុង​ Santiago ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​ដំណើរ​ម្នាក់​បង្ហាញ​សំបុត្រ​មួយ​ពី​នាវា​ World Dream ដែល​សំចត​នៅ​ផែរ Kai Tak ក្នុង​ទីក្រុង​ហុងកុង។ មន្ត្រី​ហុងកុង​និយាយ​ថា​ មាន​មនុស្ស​ជាង​៣០០០​នាក់​នៅ​លើ​នាវា​នេះនិង​ត្រូវ​បាន​គេ​ឃាត់​ទុក​ដើម្បី​ត្រួត​ពិនិត្យរក​មើល​វីរុស​កូរ៉ូណា។

ប៉ូលិស​ពិនិត្យ​មើល​យន្ត​ហោះ Boeing 737-86J ដែល​បាន​រត់​ហួស​ផ្លូវ​រត់នៃ​អាកាសយានដ្ឋាន Gokcen ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ប្រទេស​តួកគី។

អ្នកគាំទ្រ​បក្ស​ប្រឆាំង​អបអរ​សាទរ​បន្ទាប់ពី​តុលាការ​ទុក​លទ្ធផល​ឆ្នោត​ប្រធានាធិបតី​កាលពី​ខែឧសភា​ឆ្នាំ២០១៩​ជាមោឃៈ ក្នុង​ទីក្រុង Lilongwe សាធារណៈរដ្ឋម៉ាឡាវី កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០២០។

តន្ត្រីករ​មនុស្ស​យន្ត​ ដឹកនាំវង់តន្រ្តី​នៅ​សាលា​សិល្បៈ Sharjah Performing Arts ក្នុងទីក្រុង Sharjah អេមីរ៉ាតអារ៉ាប់រួម។