រូបភាព​ជុំវិញ​ពិភពលោក ០៤ កុម្ភៈ ២០២០

បុរស​ម្នាក់​អង្គុយ​លក់​តែ​នៅ​បឹង​ Qargha ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

មន្ត្រីប៉ូលិស ឈរយាម​ខណៈ​ពេល​បាតុករ​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​មាន​ការ​ហាម​ឃាត់​ជនជាតិ​ចិន​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូងនៅ​ខាងមុខ​ស្ថានទូត​ចិន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

ជនភៀស​ខ្លួន​ម្នាក់​អោប​កូន​របស់​ខ្លួនអំឡុង​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ នៅពេល​ដែល​ជនភៀស​ខ្លួន​ប៉ះ​បាតុកម្ម​នៅខាងក្រៅ​ជំរំ Kara Tepe នៅកោះ Lesbos ប្រទេស​ក្រិក​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ជនស្ម័គ្រចិត្ត​ពាក់​ឈុត​ការពារ​សម្អាត​ស្ថានីយ​រថភ្លើង​នៅពេល​ដែល​វីរុស​កូរ៉ូណា​បាន​វាយលុកខេត្ត ហ៊ូណាន ​ប្រទេស​ចិន។

ប៉ូលិស​ព្រំដែន​អ៊ីស្រាអែល​ត្រូវ​បាន​ភ្លើង​ឆេះ​នៅពេល​ដែល​បាតុករ​ប៉ាឡេស្ទីនបាន​គប់​ដបប្រេង​ចំ​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ផែនការ​សន្តិភាព​មជ្ឈិមបូពារបស់ប្រធានាធិបតី​ដូណាល់ ត្រាំនៅ​តំបន់ West Bank កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកគាំទ្រ​បេក្ខជនឈរឈ្មោះប្រធានាធិបតី​ខាងគណៈបក្ស​ប្រជាធិបតេយ្យ​ Joe Biden មើល​ទូរទស្សន៍ក្នុង​ទីក្រុង​ Des Moines រដ្ឋ Iowa កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ភ្ញៀវទេសចរ​ដើរ​នៅ​ក្នុង​ព្រៃដែល​គ្របដណ្តប់ដោយព្រៃ​ក្នុង​ទីក្រុង Willingen ប្រទេស​អាល្លឺម៉ង់។

អ្នកថ្មើរជើង​ដើរ​កាត់​ផ្លូវ​ដែល​ស្ទើរ​តែគ្មាន​មនុស្ស​ក្នុង​ China Town នៅទីក្រុង​ឡុងដ៍​ បន្ទាប់ពីវីរុសកូរ៉ូណា​បាន​រាតត្បាត​ពេញ​ពិភពលោក។